ព័ត៌មានអន្តរជាតិ

មុខងារទំនើបៗ របស់រថក្រោះ Abramsត្រូវបានដកចេញ មុនប្រគល់ឲ្យអ៊ុយក្រែន

ប្រភព៖AFP

បរទេស ៖ កន្លងមកសារព័ត៌មាន លោកខាងលិច បានអះអាងហើយថា រថក្រោះផលិត នៅអាមេរិកប្រភេទ Abrams ដែលបានសន្យាផ្តល់ឲ្យប្រទេស អ៊ុយក្រែននោះគឺសុទ្ធតែជារថក្រោះទំនើប និងមានបច្ចេកវិទ្យា ចុងក្រោយបំផុត។

ប៉ុន្តែយោងតាមការចេញផ្សាយ របស់ RT ដែលបានដកស្រង់ នូវរបាយការណ៍នានាពីលោកខាងលិច បានឲ្យដឹងថារថក្រោះ Abrams ទាំងឡាយដែលនឹងត្រូវបញ្ជូន មកឲ្យប្រទេសអ៊ុយក្រែននោះ នឹងត្រូវដកចេញនូវបច្ចេកវិទ្យាទំនើបៗ ចេញជាមុនសិន ដោយសារតែជឿជាក់ថា វាគឺជាចំណុចដ៏រសើប នៃការប្រកួតប្រជែងបច្ចេកវិទ្យា អាវុធរវាងអាមេរិក និងរុស្សី។

កាសែតមួយចំនួន បានសរសេរថា៖ Abrams មួយចំនួនអាចនឹងធ្លាក់ចូល ទៅដល់ដៃរបស់កងកម្លាំងយោធារុស្សី មុនពេលដែលវាត្រូវបានក្រុមការងារ ជំនាញពិនិត្យមើលបច្ចេកវិទ្យា និងមុខងារសំខាន់ៗ ដែលអាមេរិកមិនចង់ឲ្យមាន អ្នកណាដឹងនោះទេ។

គួរឲ្យដឹងដែរថារដ្ឋាភិបាលទីក្រុងគៀវ នឹងទទួលបាន រថក្រោះប្រភេទ M1A1 ជាច្រើនគ្រឿងដែលជាម៉ូដេល ចាស់មានបច្ចេកវិទ្យាទាបជាង រថក្រោះម៉ូដេលជំនាន់ចុងក្រោយ M1A2 ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top