ផ្សេងៗ

ក្រុមហ៊ុនរុករករ៉ែយក្ស Alrosa របស់រុស្ស៊ី អំពាវនាវឲ្យរៀបចំការអភិវឌ្ឍន៍អាជីវកម្មពេជ្ររួមជាមួយអាហ្វ្រិក

រូបភាពពី៖​ AFP

រុស្ស៊ី៖ ប្រធានក្រុមហ៊ុនរុករករ៉ែយក្សរុស្ស៊ី Alrosa បាននិយាយថា ប្រទេសរុស្ស៊ី និងអាហ្វ្រិកមានទីផ្សារការជីកយករ៉ែពេជ្រពិភពលោកច្រើនជាង ៩០ ភាគរយ ហើយគួរតែបង្កើតផែនទីបង្ហាញផ្លូវរួមគ្នាសម្រាប់ការអភិវឌ្ឍន៍អាជីវកម្មប្រកបដោយនិរន្តរភាព យោងតាមការចេញផ្សាយពីគេហទំព័រ RT ។

លោក Pavel Marinychev បានអំពាវនាវឲ្យប្រទេស និងអ្នកផលិតធ្វើការរួមគ្នា និងបង្កើតវិធីសាស្រ្តរួមនៅក្នុងឧស្សាហកម្មត្បូង។
លោក Marinychev បាននិយាយក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរុស្ស៊ី-អាហ្វ្រិកនៅទីក្រុង St. Petersburgថា ក្រុមហ៊ុនពេជ្រគ្រប់គ្រងដោយរដ្ឋក្នុងប្រទេសរុស្ស៊ី និងអាហ្រ្វិកគួរតែសម្រេចចិត្តលើរបៀបវារៈនៃការអភិវឌ្ឍន៍និរន្តរភាពទូទៅដែលសមស្រប និងស្តង់ដារទូទៅលើវិស័យអាជីវកម្មដែលមានទំនួលខុសត្រូវ។

លោកបានបន្តថា កិច្ចសន្ទនារវាងប្រទេសផលិតពេជ្រអាហ្រ្វិក និងរុស្ស៊ីនឹងធានាបាន នូវទីផ្សារពេជ្រ មានស្ថិរភាព អាចព្យាករណ៍បាន និងនិរន្តរភាពដោយឆ្លើយតបនឹងផលប្រយោជន៍ជាតិរបស់យើងទំាំង ២។ សហភាពអឺរ៉ុប កំពុងស្វែងរកមធ្យោបាយដើម្បីដាក់កម្រិតពេជ្ររុស្ស៊ី ខណៈAlrosa គឺជាក្រុមហ៊ុនផលិតត្បូងពេជ្រដ៏ធំបំផុតរបស់ពិភពលោក ដែលមានចំនួន ៣០ភាគរយនៃពាណិជ្ជកម្មពិភពលោក តម្លៃ៨០ ពាន់លានដុល្លារក្នុងមួយឆ្នាំលើត្បូងដ៏មានតម្លៃ។

រហូតមកដល់ពេលនេះ ពាណិជ្ជកម្មពេជ្ររបស់រុស្ស៊ីបានគេចផុតពីការដាក់ទណ្ឌកម្ម ដោយសារការតស៊ូពីអ្នកនាំចូលធំៗ ដូចជាបែលហ្ស៊ិកជាកន្លែងសម្រាប់មជ្ឈមណ្ឌលពាណិជ្ជកម្មពេជ្រដ៏ធំបំផុតរបស់ពិភពលោកនៅទីក្រុង Antwerp ។

ទីក្រុង Brussels បានរារាំងផែនការដាក់ទណ្ឌកម្មរបស់ EU ម្តងហើយម្តងទៀត ដោយព្រមានថា ការផ្លាស់ប្តូរនេះអាចបណ្តាលឲ្យមានការងាររាប់ពាន់។
ទោះជាយ៉ាងណាក៏ដោយ EU និង G7 បានស្វែងរកវិធីជាច្រើនក្នុងការតាមប្រមាញ់ពេជ្ររុស្ស៊ីឆ្លងកាត់ព្រំដែន ដោយមានផែនការណែនាំប្រព័ន្ធតាមដានក្រោមទឹកដែលនឹងរឹតបន្តឹងពាណិជ្ជកម្មរបស់ពួកគេ៕ ដោយ៖លី ភីលីព

Most Popular

To Top