តារាម៉ូដែល គង់ ច័ន្ទស្រីមុំ បានបើកឆាកខែថ្មីជាមួយឈុតដ៏សិចស៊ីស្អាតប្លែកគេ។ ក្រឡេកមើលមួយភ្លែតប្រិយមិត្ដ អាចច្រឡំថាជាឈុតកាំប្រម៉ាសមុទ្រ តែនោះមិនមែនជាឈុតសាច់ក្រណាត់ធម្មតានោះទេ គឺជាឈុតដាំត្បូងដ៏ប្រណីត។
ជាមួយរូបរាងដ៏តូចច្រឡឹង គង់ ច័ន្ទស្រីមុំ បានបង្អួតរាងតាមបណ្ដាញសង្គមជាមួយឈុតដ៏ទាក់ទាញនេះ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ហើយថែមទាំងពោលពាក្យយ៉ាងមានអត្ថន័យអមរូបថតទាំងនោះផង។
ស្រីមុំ និយាយថា៖ “នៅពីក្រោយនារីដែលរឹងមាំ គឺសុទ្ធតែជាទឹកភ្នែកនៅក្នុងចិត្តនារីដែលឯករាជ្យ គឺសុទ្ធតែស្នាមរបួស”។ នាង បានផ្ញើសារនិងរូបថតទាំងនេះ ចំពោះនារីទាំងឡាយណាដែលមិនចេះរំអួយ ហើយសំបកក្រៅរឹងមាំ៕
ប្រភព៖sabay