ផ្សេងៗ

គ្រាន់ប្តូរដាក់ឡូហ្គោល X លើដំបូងស្នាក់ការ មិនទាន់បានប៉ុន្មានផង ត្រូវពលរដ្ឋនៅជិតៗនោះប្តឹង ២៤ករណី

កម្មវិធី X របស់ Elon Musk ដែលពីមុនត្រូវបានគេស្គាល់ថា Twitter កំពុងប្រឈមនឹងការផាកពិន័យ ពីអាជ្ញាធររដ្ឋ San Francisco បន្ទាប់ពីបានដាក់សញ្ញា X ដែលមិនមានការអនុញ្ញាតនៅលើដំបូលនៃទីស្នាក់ការរបស់ខ្លួន។

សញ្ញា X នេះត្រូវបានដាក់នៅថ្ងៃសុក្រ ដែលជាផ្នែកមួយនៃម៉ាកយីហោរបស់ក្រុមហ៊ុន ប៉ុន្តែ មានការតវ៉ាចំនួន 24 នៅចុងសប្តាហ៍។ វាត្រូវបានដកចេញ ហើយ ក្រុមហ៊ុន X នឹងត្រូវគិតថ្លៃលើការអនុញ្ញាតសាងសង់សម្រាប់ការតំឡើងឡូហ្គោថ្មី និងការដកយកចេញឡូហ្គូចាស់។

អាជ្ញាធររដ្ឋសាន់ហ្វ្រាន់ស៊ីស្កូបាននិយាយថាក្រុមហ៊ុន Xមិនមានការអនុញ្ញាតសម្រាប់សញ្ញានោះទេ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ មន្ត្រីបាននិយាយថា ក្រុមហ៊ុនក៏នឹងត្រូវរ៉ាប់រងថ្លៃដើមនៃនាយកដ្ឋានត្រួតពិនិត្យអគារ និងការស៊ើបអង្កេតរបស់នាយកដ្ឋានផែនការផងដែរ។

ក្រុមហ៊ុន X Corp ត្រូវបានគេទាក់ទងដើម្បីធ្វើការអត្ថាធិប្បាយអំពីបញ្ហានេះ។ ការប៉ុនប៉ងលុបឈ្មោះចាស់របស់ក្រុមហ៊ុន (Twitter) ត្រូវតែបោះបង់ចោលជាបណ្ដោះអាសន្ន ដែលមានន័យថាក្នុងរយៈពេលខ្លី មានតែអក្សរ ER ប៉ុណ្ណោះដែលនៅសល់នៅលើអគារ។ លោក Musk និងនាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Linda Yaccarino ចង់បំប្លែង X ទៅជាអ្វីដែលគេហៅថា “everything app” ដែលពួកគេសង្ឃឹមថាអ្នកប្រើប្រាស់នឹងចង់ចំណាយប្រាក់កាន់តែច្រើន និងប្រើជីវិតរស់ជាលក្ខណៈអនឡាញរបស់ពួកគេ៕

ប្រភព៖ ​sabay

Most Popular

To Top