ព័ត៌មានអន្តរជាតិ

អាមេរិក ប្រកាសគាំទ្របច្ចេកវិទ្យា សម្រាប់រថក្រោះ Abrams ដែលបានផ្ដល់ទៅឲ្យអ៊ុយក្រែន

វ៉ាស៊ីនតោន៖ ក្រសួងការពារជាតិអាមេរិក បានប្រកាសនៅក្នុង ការចេញផ្សាយមួយថា កងទ័ព​អាមេរិក បានផ្តល់ឲ្យក្រុមហ៊ុន General Dynamics Land Systems (GDLS) នូវទឹកប្រាក់បន្ថែមកិច្ចសន្យាជិត ៣៤ លានដុល្លារ ដើម្បីផ្តល់ការគាំទ្រផ្នែកបច្ចេកទេស សម្រាប់រថក្រោះ Abrams Main Battle Tanks រួមទាំងឧបករណ៍ ដែលបានផ្តល់ឱ្យអ៊ុយក្រែនផងដែរ។

ក្រុមហ៊ុន General Dynamics Land Systems​បានទទួលការកែប្រែក្នុងទឹកប្រាក់ចំនួន ៣៣,៨៤៥,១០៣ដុល្លារ ជាកិច្ចសន្យា សម្រាប់ជំនួយបច្ចេកទេសប្រព័ន្ធរថក្រោះ Abrams” ​នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Sputnik។

ការចេញផ្សាយនេះបានឲ្យដឹងថា ការងារលើកម្មវិធីជំនួយបច្ចេកទេស នឹងត្រូវបានអនុវត្តនៅក្នុង Sterling Heights ក្នុងរដ្ឋ Michigan របស់សហរដ្ឋអាមេរិកក្នុងរយៈពេល ១៧ខែបន្ទាប់ ជាមួយនឹងកាលបរិច្ឆេទបញ្ចប់ការប៉ាន់ស្មាននៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ។

ក្រសួងការពារជាតិបានឲ្យដឹងថា “ប្រតិបត្តិការ និងការថែរក្សាសារពើពន្ធឆ្នាំ២០២៣ កងទ័ព ការស្រាវជ្រាវ ការអភិវឌ្ឍន៍ ការធ្វើតេស្ត និងការវាយតម្លៃ កងទ័ព និងមូលនិធិជំនួយសន្តិសុខអ៊ុយក្រែនក្នុងចំនួនទឹកប្រាក់ ៣៣,៨៤៥,១០២ដុល្លារត្រូវបានកាតព្វកិច្ចនៅពេលផ្តល់រង្វាន់” ។

ការងារលើកម្មវិធីជំនួយនឹងត្រូវបានត្រួតពិនិត្យដោយបញ្ជាការកិច្ចសន្យារបស់កងទ័ពសហរដ្ឋអាមេរិកដែលមានមូលដ្ឋាននៅទីក្រុង Detroit Arsenal រដ្ឋ Michigan​។ ដំណឹងចុងក្រោយនេះ កើតឡើង ខណៈដែលប្រព័ន្ធផ្សព្វផ្សាយរបស់​អាមេរិក បានរាយការណ៍ថា រថក្រោះ Abrams ត្រូវបានគេរំពឹងថា នឹងមកដល់អ៊ុយក្រែន ក្នុងខែកញ្ញា បន្ទាប់ពីចំណាយពេលមួយខែ ក្នុងការជួសជុលនៅក្នុងប្រទេសអាល្លឺម៉ង់ក្បែរនោះ។

រថក្រោះចំនួន ៣១ គ្រឿង ត្រូវបានប៉ាន់ប្រមាណថា នឹងត្រូវកាត់ចោល នៅពេលដែលការហ្វឹកហ្វឺន សម្រាប់កងទ័ពអ៊ុយក្រែន និងនីតិវិធីជួសជុលឡើងវិញ។
មុនពេលរបាយការណ៍ចុងក្រោយនេះ សេតវិមានលោក បៃដិន ទើបតែបានលម្អិតមុននេះថា រថក្រោះ Abrams នឹងមកដល់អ៊ុយក្រែន នៅពេលក្រោយក្នុងឆ្នាំ ប្រហែលខែរដូវស្លឹកឈើជ្រុះ៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top