ភ្នំពេញ ៖ លោក អ៊ួ តារា អគ្គលេខាធិការរង សហព័ន្ធកីឡាគុនល្បក្កតោកម្ពុជា បានមានប្រសាសន៍ តាមអនឡាញថា កីឡាករ-កីឡារិនី កីឡាគុនល្បុក្កតោកម្ពុជា ដែលចូលរួមព្រឹត្តិការណ៍ ការប្រកួត The International World Martial Art Union នៅទីក្រុងឃ្យុងយូរ សាធារណរដ្ឋកូរ៉េខាងត្បូង នាពេលទទួលមេដាយប្រាក់មួយគ្រឿង និងមេដាយសំរិទ្ធ ៤ គ្រឿងទៅតាមវិញ្ញាសារៀងៗខ្លួន ។
លោកបាននបន្តថា កីឡាករ-កីឡាការិនីគុនល្បុក្កតោ ទទួលបានមេដាយប្រាក់១គ្រឿង មេដាយសំរិទ្ធ ចំណាត់ថ្នាក់លេខ ៤ លើ ២ វិញ្ញាសា និងមេដាយសំរិទ្ធ ចំណាត់ថ្នាក់លេខ៥ មួយវិញ្ញាសាក្នុងការប្រកួត The International Martial Arts Contest 2023 រួមមានមេដាយប្រាក់ វិញ្ញាសា Weapon Duo បានទៅលើកីឡាករ ឈើន វណ្ណរិទ្ធ និងកីឡាករ រុន សាលីត និងមេដាយសំរិទ្ធ ចំណាត់ថ្នាក់លេខ៤ វិញ្ញាសា Weapon Single Male បានទៅលើកីឡាករ ធួន ណារាក់ ។
ចំណែកមេដាយសំរិទ្ធ ចំណាត់ថ្នាក់លេខ៤ វិញ្ញាសា Weapon Swingle Female បានទៅលើ កីឡាការិនី សេន សាហ្វីរ៉ា មេដាយសំរិទ្ធ ចំណាត់ថ្នាក់លេខ៥ វិញ្ញាសា Bare Hand Single Male បានទៅលើកីឡាករ ពេជ្រ ពន្លឺ ។
លោកបានធ្វើដំណើរ ទៅប្រទេសកូរ៉េ ដើម្បីចូលរួមព្រឹត្តិការណ៍ធំៗចំនួន ៣ គឺទី១ កិច្ចប្រជុំ The 22nd Annual General Meeting of the World Martial Arts Union ដោយសារយើង ជាសមាជិក World Martial Arts Union ហើយទី២ កិច្ចប្រជុំសមាជិក គណៈកម្មាធិការ ក្បាច់គុនជាប់ក្នុងបញ្ជី ភណ្ឌមរតកវប្បធម៌អរូបី មនុស្សជាតិ និងចុងក្រោយគ្រូបង្វឹក និងកីឡាករ-កីឡារិនីព្រឹត្តិការណ៍ការប្រកួត World Martial Art Union នៅទីក្រុងឃ្យុងយូរ ។
លោអគ្គលេខារង បានបន្ថែមទៀតថា ព្រឹត្តិការណ៍ការប្រកួត World Martial Art Union កម្ពុជាបានបញ្ជូនគ្រូបង្វឹក និងកីឡាករ-កីឡារិនី កីឡាគុនល្បុក្កតោចំនួន ៦ នាក់ រួមមានលោកគ្រូបង្វឹក អឿន រស្មី កីឡាករ ពេជ្រ ពន្លឺ កីឡាករ រុន សាលីត កីឡាករ ធួន ណារ៉ាក់ កីឡាករ ឈើន វណ្ណរិទ្ធ និងកីឡាការិនី សេន សាហ្វីរ៉ា ៕