ព័ត៌មានអន្តរជាតិ

Sergio Ramos នៅស្ទាក់ស្ទើរក្លឹប Besiktas ឬ Galatasaray

ប្រភព ៖ AFP

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា អតីតកីឡាករខ្សែការពារ របស់ក្លឹប Real Madrid កីឡាករ Sergio Ramos កំពុងស្ថិតនៅក្នុងការ សម្រេចចិត្តមិនទាន់ច្បាស់នៅឡើយ ចំពោះក្លឹប Besiktas ឬក្លឹប Galatasaray។

ក្លឹបទាំងពីរសុទ្ធតែចង់ បានកីឡាករខ្សែការពារជើងចាស់ អេស្បាញនេះ ដូចគ្នាក្នុងកុងត្រា ជាកីឡាករគ្មានតម្លៃខ្លួន រយៈពេល២ឆ្នាំ ក្រោយពេល ដែលគាត់បានសម្រេចចិត្ត ចាកចេញ ពីក្លឹប PSG ប៉ុន្តែមកដល់ពេលនេះកីឡាករ វ័យ៣៧ឆ្នាំរូបនេះ នៅមិនទាន់បានសម្រេចចិត្តច្បាស់ ណាមួយនៅឡើយ។

ក្នុងពេលជាមួយគ្នានេះ ក៏មានលេចលឺដំណឹងថា កីឡាកររូបនេះនឹងអាចទៅចូលរួម ជាមួយនឹងក្លឹប Inter Miami តាមមិត្តចាស់ Messi ឬអាចនឹងធ្វើដំណើរ ទៅលីគអារ៉ាប់តាមមិត្តចាស់ CR7 ជាមួយនឹងក្លឹប Al Nassr ៕
ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top