ព័ត៌មានអន្តរជាតិ

ធនាគារកណ្តាល អាហ្វហ្គានីស្ថាន​ កំពុងប្រឈមនឹងបញ្ហាធំៗ ដើម្បីរក្សាស្ថិរភាពរូបិយប័ណ្ណក្នុងស្រុក

ប្រភព៖ AFP

កាប៊ុល ៖ សេចក្តីថ្លែងការណ៍ របស់ធនាគារបានឲ្យដឹងថា ធនាគារកណ្តាល របស់អាហ្វហ្គានីស្ថាន Da Afghanistan Bank (DAB) បានលក់ដើមទុនចំនួន ១៤ លានដុល្លារអាមេរិក ដោយការដេញថ្លៃ ដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់ នៃរូបិយប័ណ្ណជាតិអាហ្វហ្គានីស្ថាន។

អាហ្វហ្គានីស្ថាន បាននឹងកំពុងធ្លាក់ចុះធៀប នឹងរូបិយប័ណ្ណបរទេស ជាពិសេសប្រាក់ដុល្លារអាមេរិក ក្នុងរយៈពេលពីរខែកន្លងមកនេះ។ អត្រាប្តូរប្រាក់មួយដុល្លារអាមេរិក បានកើនឡើងពី ៨១ អាហ្វហ្គានីស្ថានកាលពីសប្តាហ៍មុនទៅ ៨២ អាហ្វហ្គានីស្ថានកាលពីថ្ងៃអាទិត្យ។

ធនាគារកណ្តាល របស់ប្រទេស អាហ្វហ្គានីស្ថាន បានចាក់បញ្ចូលទឹកប្រាក់ រាប់លានដុល្លារអាមេរិក ទៅក្នុងទីផ្សារប្តូរប្រាក់ របស់ប្រទេសក្នុងរយៈពេលមួយខែកន្លងមកនេះ ដើម្បីការពារការដួលរលំរបស់ប្រទេស អាហ្វហ្គានីស្ថានធៀបនឹងរូបិយប័ណ្ណបរទេស។

អាហ្វហ្គានីស្ថាន បានទទួលសាច់ប្រាក់ជាង ២ ពាន់លានដុល្លារ ក្នុងរយៈពេល ២១ខែចុងក្រោយនេះ ដែលជាផ្នែកមួយ នៃជំនួយមនុស្សធម៌ របស់សហគមន៍អន្តរជាតិ ដើម្បីការពារការដួលរលំសេដ្ឋកិច្ច នៃប្រទេស ដែលជាប់សាច់ប្រាក់៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top