តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ Tasnim បានរាយការណ៍ ដោយដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការពារជាតិ លោក Brig ឲ្យដឹងថា ប្រទេសលោកខាងលិចមួយចំនួន មានបំណងចង់ទិញយន្តហោះដ្រូនប្រយុទ្ធរបស់អ៊ីរ៉ង់ ដោយអះអាងថា ប្រទេសជាច្រើន ដែលបានបង្ហាញពីបំណងចង់ទិញយន្តហោះដ្រូន មានបំណងចង់រក្សាភាពអនាមិក។
អ៊ីរ៉ង់ បានត្រៀមខ្លួនរួចជាស្រេចក្នុងការនាំចេញយន្តហោះដ្រូន បន្ទាប់ពីតម្រូវការក្នុងស្រុកត្រូវបានបំពេញ ដោយបន្ថែមថា ទីក្រុងតេអេរ៉ង់ នឹងបញ្ជូនយន្តហោះដ្រូន ប្រសិនបើ “ការពិចារណាផ្នែកនយោបាយ និងសន្តិសុខ” មិនអនុវត្ត ចំពោះអតិថិជនសក្តានុពល ហើយមានទំនុកចិត្តថា ដ្រូន នឹងមិនមានបំណង សម្រាប់ការប្រើប្រាស់មិនសមរម្យ។
អ៊ីរ៉ង់ បានផលិតយន្តហោះដ្រូន តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ ប៉ុន្តែបញ្ហានេះបានក្លាយជាប្រធានបទនៃការផ្តោតជាសាធារណៈកាលពីឆ្នាំមុន បន្ទាប់ពីបណ្តាប្រទេសលោកខាងលិច បានចោទប្រកាន់ទីក្រុងតេអេរ៉ង់ថាបានផ្គត់ផ្គង់យន្តហោះដ្រូនប្រយុទ្ធដល់ទីក្រុងម៉ូស្គូ សម្រាប់ការចោទប្រកាន់ថា បានប្រើប្រាស់នៅក្នុងប្រតិបត្តិការពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន ប៉ុន្ដែទីក្រុងម៉ូស្គូ និងទីក្រុងតេអេរ៉ង់ បានច្រានចោលការចោទប្រកាន់នេះ។
ទោះបីជាបែបនេះក៏ដោយ នៅខែកុម្ភៈ ឆ្នាំ២០២៣ សហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មប្រឆាំងនឹង “បុគ្គលនៅក្នុងប្រទេសអ៊ីរ៉ង់ ដែលជាប់ពាក់ព័ន្ធក្នុងការបង្កើតយន្តហោះដ្រូន និងធាតុផ្សំ ដែលគាំទ្រដល់យោធារបស់រុស្ស៊ី”។ ប្លុកនេះក៏បានវាយតម្លៃលទ្ធភាពនៃការរួមបញ្ចូលប្រតិបត្តិករយន្តហោះដ្រូនរបស់អ៊ីរ៉ង់នៅក្នុងបញ្ជីទណ្ឌកម្ម៕
ប្រែសម្រួល ឈូក បូរ៉ា