កីឡា

សហព័ន្ធកីឡាបាញ់កាំភ្លើងថ្មី បានបញ្ជូនកីឡាករ ១២នាក់ ចូលរួមប្រកួតកម្រិតអន្តរជាតិ បន្ទាប់ពីលោកសុខ ពុទ្ធិវុធ កាន់តំណែងប្រធានថ្មី

ភ្នំពេញ៖ ព្រឹត្តិការណ៍ការប្រកួតកីឡាបាញ់កាំភ្លើង Bali IPSC OPEN 2023 level3 ដែលប្រព្រឹត្តចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី ខែសីហា ឆ្នាំ ២០២៣ នៅប្រទេសឥណ្ឌូនេស៊ី ក្រោមការដឹកនាំរបស់លោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បន្ទាប់ទទួលបានការគាំទ្រពីសមាជិកប្រតិបត្តិអាណត្តិថ្មី ត្រូវបានបោះឆ្នោតគាំទ្រធ្វើជាប្រធានសហព័ន្ធថ្មី ឆ្នាំ២០២២-២០២៦កាលពីថ្មីៗកន្លងទៅ។

ប្រធាន បានដាក់គោលដៅចម្បង ក្រោមការដឹកនាំរបស់លោក គឺបន្ដពង្រឹងសាមគ្គីផ្ទៃក្នុងសហព័ន្ធ ជាពិសេសយកចិត្តទុកដាក់ ក្នុងការជំរុញ និងផលិតធនធានកីឡាករគ្របវ័យប្រកបដោយសក្ដានុពល ធានាបាន នូវការអភិវឌ្ឍន៍លឿន និងរីកចម្រើនដោយជំនាញ ដូចបណ្ដាប្រទេសជិតខាង ដើម្បីត្រៀមចូលរួមប្រកួតប្រជែងទាំងថ្នាក់ជាតិ និងអន្ដរជាតិ។

ការប្រកួតកីឡាបាញ់កាំភ្លើង Bali IPSC OPEN 2023 level3 កម្ពុជាបញ្ជូនកីឡាករ ១២នាក់ មាន កីឡាករ យោង យួត ប្រកួតលើវិញ្ញាសា Open កីឡាករ កូវ ស្រ៊ុនឆាយប្រកួតលើវិញ្ញាសា Open លឹម​ ហ៊ួរនីតា ប្រកួតលើវិញ្ញាសា open ពៅ តិចឡេង ប្រកួតលើវិញ្ញាសា production ឈុន​ ដានិត​ ប្រកួតលើវិញ្ញាសា production គឹង វណ្ណម៉ា ប្រកួតលើវិញ្ញាសា Production Optics អាន កក្កដា ប្រកួតលើវិញ្ញាសា production optic ស៊ិន សូផានណាក់ ប្រកួតលើវិញ្ញាសា standard ធ្ធាំ បញ្ញារិទ្ធិ ប្រកួតលើវិញ្ញាសា Standard វង្ស ពង្សសក្ក័ ប្រកួតលើវិញ្ញាសា Standard កង ភីរក្សរិទ្ធិពល ប្រកួតលើវិញ្ញាសា standard
និងកីឡាករហូ សេងសិទ្ធីស័ក ប្រកួតលើវិញ្ញាសា standard Junior។

ក្នុងចំណោមកីឡាករ កីឡាការិនី ៣៩០នាក់ មកពី១២ប្រទេសចូលរួម មានប្រទេសអូស្រ្តាលី កាណាដា ហុងកុង ឥណ្ឌូនេស៊ី ថៃ កូរ៉េខាត្បូង ហ្វីលីពីន ស្លូវ៉ានា អាហ្វ្រីកខាងត្បូង អាមេរិក និងកម្ពុជា ប្រកួតលើ១៨វិញ្ញាសា៕ ដោយ៖លី ភីលីព

Most Popular

To Top