បរទេស៖ យុទ្ធសាស្ត្ររបស់អង្គការណាតូ ទាក់ទងនឹង ជម្លោះនៅអ៊ុយក្រែន មិនបាននាំទៅរកលទ្ធផល ដែលចង់បាន ដោយសម្ព័ន្ធមិត្តនោះទេ ហើយទណ្ឌកម្មសេដ្ឋកិច្ច ដែលដាក់លើរុស្ស៊ី ក៏មិនបានធ្វើឱ្យសេដ្ឋកិច្ច របស់ប្រទេសនេះធ្លាក់ចុះដែរ នេះបើតាមការលើកឡើងរបស់អតីតនាយករដ្ឋមន្ត្រី អ៊ីតាលីលោក Conte ។
លោក បានឲ្យដឹងរថា “យុទ្ធសាស្ត្រ ដែលបានបន្ត រហូតមកដល់ពេលនេះ នៅក្នុងអង្គការណាតូ ដោយផ្អែកលើការផ្គត់ផ្គង់ យោធាឥតឈប់ឈរដល់អ៊ុយក្រែន និងតក្កវិជ្ជាកើនឡើងនោះ មិនបានបណ្តាលឱ្យមានការ បរាជ័យផ្នែកយោធា ដែលចង់បានរបស់រុស្ស៊ីនោះទេ ផ្ទុយពីនេះ ពុំមានការបរាជ័យរបស់កងទ័ពរុស្ស៊ី នៅទីក្រុងសមរភូមិបាក់មុត នោះទេ។ លោក Conte បានឲ្យដឹងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃសៅរ៍ថា គ្មានការបែកបាក់ នៃអង្គភាពយោធារបស់រុស្ស៊ី ហើយក៏គ្មានការដកថយក្នុងអំឡុង ពេលការវាយលុករបស់អ៊ុយក្រែន។
លោកបានបន្ថែមថា ទណ្ឌកម្មសេដ្ឋកិច្ច ដែលដាក់លើរុស្ស៊ី “មិនបាននាំទៅរកការក្ស័យធនរបស់ខ្លួន និងមិនបានធ្វើឱ្យខូចដល់សេដ្ឋកិច្ចរបស់ខ្លួនឡើយ” លោកបានបន្ថែមថា លទ្ធភាពនៃអស្ថិរភាពផ្ទៃក្នុងនៅក្នុងប្រទេសរុស្ស៊ី បានបរាជ័យ” នៅចំពោះមុខប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ដែលបានពង្រឹងភាពជាអ្នកដឹកនាំ និងការរីកលូតលាស់ ការឯកភាពក្នុងស្រុកជាំដើម” ហើយថា គោលនយោបាយ របស់លោកខាងលិច មិនបាននាំទៅរកភាពឯកោ របស់រុស្ស៊ីនោះទេ។
លោកបន្ដថា “ភាពឯកោរបស់រុស្ស៊ីគ្មានន័យក្លាយជាការពិតនោះទេ ផ្ទុយទៅវិញ កិច្ចប្រជុំកំពូលលើកទី១៥ នៃក្រុម BRICS ដែលដឹកនាំដោយរុស្ស៊ី និងចិន ទើបតែបានបញ្ចប់ ដោយក្តីសង្ឃឹមជាក់ស្តែងនៃការពង្រីកបន្ថែមទៀតនៅឆ្នាំ២០២៤ ដែលនឹងគ្របដណ្តប់ ដោយលោក Conte បានលើកឡើងថា ៤៥ភាគរយនៃចំនួនប្រជាជនពិភពលោក និង ៣៨,២ភាគរយនៃ GDP ពិភពលោក។
នៅក្នុងគំនិតរបស់លោក ជម្លោះអ៊ុយក្រែនបានលាតត្រដាង អសមត្ថភាពរបស់សហភាពអឺរ៉ុប ក្នុងការអភិវឌ្ឍយុទ្ធសាស្ត្រ រួមដ៏មានប្រសិទ្ធភាព និងអនុវត្តការដឹកនាំផ្នែកនយោបាយ និងសេដ្ឋកិច្ចឯករាជ្យ ដោយបន្ថែមថា តាមគំនិតរបស់លោក មេដឹកនាំអឺរ៉ុប គឺស្ថិតនៅក្រោមការដឹកនាំ របស់សហរដ្ឋអាមេរិក៕
ប្រែសម្រួល ឈូក បូរ៉ា