អាមេរិក៖ លោក Elon Musk ប្រធានក្រុមហ៊ុនវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា X ពីមុនត្រូវបានគេស្គាល់ថា Twitter នឹងធ្វើឲ្យអ្នកប្រើប្រាស់ធ្វើការផ្ញើជាសំឡេង និងវីដេអូក្នុងពេលឆាប់ៗនេះ ក្នុងនោះលោកមានបំណង ធ្វើឲ្យវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមក្លាយទៅជា សៀវភៅអាសយដ្ឋានសកល “Global Address Book” យោងតាមការចេញផ្សាយពីគេហទំព័រ RT ។
លោក Musk បានបន្តថា មុខងារនេះនឹងដំណើរការលើ iOS, Android, Mac និង PC ដោយបន្ថែមថាអ្នកប្រើប្រាស់នឹងមិនតម្រូវឲ្យផ្តល់លេខទូរស័ព្ទដើម្បីធ្វើការហៅចេញនោះទេ។
មហាសេដ្ឋីរូបនេះបានអះអាងថា កត្តាមួយចំនួនគឺមានតែមួយគត់។
ការប្រកាសនេះកើតឡើង នៅពេលលោក Musk ព្យាយាមដើរចុងជើងជាមួយ META របស់ Mark Zuckerberg ដែលជាម្ចាស់ Facebook, WhatsApp និង Instagram។
សមត្ថភាពក្នុងការធ្វើការហៅជាវីដេអូ និងសំឡេងនឹងធ្វើឲ្យ X ប្រកួតប្រជែងជាមួយកម្មវិធីទាំងនោះ។
ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញផ្នែកសន្តិសុខតាមអ៊ីនធើណេតបានលើកឡើងពីការព្រួយបារម្ភអំពីបញ្ហាសុវត្ថិភាព ប្រសិនបើ X ត្រូវអនុវត្តមុខងារថ្មី ជាពិសេស បន្ទាប់ពីលោកMusk បានណែនាំអំពីផែនការដើម្បីលុបមុខងារ ‘block’ ពីគ្រប់ទិដ្ឋភាពនៃវេទិកា លើកលែងតែការផ្ញើសារដោយផ្ទាល់។
លោក Jake Moore ទីប្រឹក្សា Global Cybersecurity នៅ ESET បានប្រាប់ថា ការណែនាំអំពីការផ្ញើសារជាវីដេអូ និងសំឡេងអាចបណ្តាលឲ្យមានរលក នៃសារឥតបានការ និងការខលទូរស័ព្ទដែលមិនមានការស្នើសុំ លុះត្រាតែវាត្រូវបានអនុវត្តត្រឹមត្រូវ។ លោក Moore បានប្រាប់អ្នកយកព័ត៌មានថា វាហាក់បីដូចជា លោក Musk មានគំនិតមួយនៅក្នុងក្បាលរបស់គាត់ម្តងទៀត ប៉ុន្តែមិនទាន់បានគ្រោងទុកវាទាំងស្រុងនៅឡើយទេ ។
លោកបានកត់សម្គាល់ថា ការខលទូរស័ព្ទតាមរយៈកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមមានរួចហើយនៅលើវេទិកាដូចជា Instagram ដោយគ្មានមុខងារទប់ស្កាត់ X នឹងត្រូវទទួលយកវិធី នៃការរក្សាការខលទូរស័ព្ទ ដែលមិនមានការស្នើសុំពីការទៅដល់អ្នកប្រើប្រាស់ ដែលចង់រក្សាភាពឯកជន៕ ដោយ៖លី ភីលីព