The Goal នោថ្ងៃនេះបានសរសេរថា អតីតកីឡាករ John Terry របស់ក្រុមជម្រើសជាតិអង់គ្លេសនឹងអាចចូលរួមជាមួយនឹងអតីតមិត្តរួមក្រុមគឺលោក Steven Gerrard នៅលីគអារ៉ាប់ដើម្បីទទួលយកការងារជាមួយនឹងក្លឹប Al Shabab។
លោក Terry នឹងអាចទទួលបានឳកាសការងារជាគ្រូបង្វឹកដំបូង របស់ខ្លួនជាមួយនឹងក្លឹបនៅលីគកំពូលអារ៉ាប់ មួយនេះជាមួយនឹងប្រាក់រង្វាន់និងប្រាក់កម្រៃយ៉ាងច្រើនមួយ ដោយក្នុងនោះការព្រមព្រៀងជាពាក្យសំដីរវាងគ្នាក៏បានធ្វើឡើងរួចទៅហើយដែរ។
បច្ចុប្បន្ន Terry កំពុងបំពេញការងារជាទីប្រឹក្សារបស់ក្លឹប Chelsea នៅឈុតយុវជនហើយប្រសិនបើកុងត្រាអាចធ្វើទៅរួចគាត់នឹងក្លាយជាគូប្រជែងក្នុងលីគដ៏សំខាន់ម្នាក់ទៀតរបស់លោក Steven Gerradដែលកំពុងបង្វឹកក្លឹប Al Ettifaq៕ ប្រែសម្រួល៖ស៊ុនលី