ភ្នំពេញ ៖ កាលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រុមកីឡាករ-កីឡាការិនីភ្នំពេញ ដណ្តើមមេដាយមាស ចំនួន ៣ គ្រឿង ចំណែកក្រុម កីឡាករ-កីឡាការិនី ដណ្តើម មេដាយប្រាក់ ចំនួន ២ គ្រឿង ដណ្តើម មេដាយមាស ចំនួន ៣ គ្រឿងក្នុង ព្រឹត្តិការណ៍ ការប្រកួតកីឡា សិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៣ ចំពោះកីឡា ទំាង ៧ ប្រភេទរួមមានកីឡា អត្តពលកម្ម កីឡាវាយសី កីឡាវាយកូនឃ្លីលើតុ កីឡាតេក្វាន់ដូ WT ។

ក្រុមកីឡាករ-កីឡាការិនីភ្នំពេញដណ្តើម មេដាយមាស ចំនួន ៣ គ្រឿង មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ក្រុមកីឡាករ-កីឡា ការិនី ព្រៃវែង ដណ្តើមមេដាយមាស ចំនួន ២ គ្រឿង និង មេដាយសំរិទ្ធ ១ គ្រឿង ក្រុមកីឡាករ-កីឡា ការិនី ខេត្តបាត់ដំបង ដណ្តើមមេដាយមាស ចំនួន ១ គ្រឿង មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង និងក្រុមកីឡាករ-កីឡាការិនី កំពង់ចាមដណ្តើមមេដាយមាស ចំនួន ១ គ្រឿង មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង ។
រីឯក្រុមកីឡាករ-កីឡាការិនីខេត្តកំពត ដណ្តើមមេដាយមាស ចំនួន ១ គ្រឿង និង មេដាយសំរិទ្ធ ៣ គ្រឿង ក្រុមកីឡាករ-កីឡាការិនីខេត្ត ដណ្តើមមេដាយ មេដាយប្រាក់ ២ គ្រឿង និងក្រុមកីឡាករ-កីឡាការិនី ខេត្តសៀមរាបដណ្តើមមេដាយមេដាយសំរិទ្ធ ៣ គ្រឿង ។

ការប្រកួតកីឡាសិស្សបឋមសិក្សា ថ្នាក់ជាតិឆ្នាំ ២០២៣ មាន ១២ ប្រភេទកីឡារួមមានបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT តេក្វាន់ដូ ITF ប៉េតង់ ហែលទឹក ការ៉ាតេ និងគុនល្បុក្កតោ មានវិញ្ញាសាសរុប ១០៥ ដើម្បីឲ្យកីឡាករ-កីឡាការិនីនៅតាមរាជធានី ខេត្តបានបញ្ចេញសមត្ថភាពដោយមានប្រតិភូ អ្នកថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំនួន ៣២៥៧ នាក់ ។

ចំពោះទីលានគណៈកម្មការជ្រើសរើសទីតាំងចំនួន ៩ គឺ ពហុកីឡដ្ឋានជាតិ ស្តាតចាស់ វិទ្យាស្ថានអប់រំកាយ និងកីឡា វិទ្យាល័យ ជា ស៊ីម បឹងកេងកង វិទ្យាល័យ បឹងត្របែក វិទ្យាល័យ ជ្រោយចង្វារ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ។ ការប្រកួតកីឡាសិស្ស មធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៣ មានគោលបំណង គឺបំផុសសកម្មភាពអប់រំកាយ និងកីឡា ក្នុងគ្រឹះស្ថានសិក្សា នៅតាមរាជធានី ខេត្ត ។ ជួយឲ្យសិស្សានុសិស្ស មានសុខុមាលភាពល្អ កាយសម្បទាមាំមួន ឆន្ទៈមោះមុត អំណត់ព្យាយាម វិន័យ ស្មារតីក្រុម គំនិតច្នៃប្រឌិត និងតស៊ូស្វិតស្វាញសំដៅដណ្តើម បានលទ្ធផល ល្អប្រសើរលើការប្រកួត ទទួលបានលទ្ធផល ការសិក្សាល្អ និងជីវភាពរស់នៅសុខដុមរមនា ៕
