ព័រទុយហ្គាល់ បានលត់ Luxembourg ៩-០ ក្នុងការប្រកួតជម្រុះតាមពូល UEFA EURO 2024 កាលពីថ្ងៃច័ន្ទ ដើម្បីទទួលបានជ័យជម្នះជាកំណត់ត្រា។
កីឡាករព័រទុយហ្គាល់ Goncalo Inacio, Goncalo Ramos និង Diogo Jota បានស៊ុតបាល់បញ្ចូលទីម្នាក់ ២គ្រាប់ ទល់នឹង Luxembourg ក្នុងការប្រកួតក្នុងពូល J ក្នុងកីឡដ្ឋាន Estadio Algarve របស់ប្រទេសព័រទុយហ្គាល់ ក្នុងទីក្រុង Faro-Loule។ Ricardo Horta, Bruno Fernandes និង Joao Felix បន្ថែមម្នាក់មួយគ្រាប់ទៀតដើម្បីជួយព័រទុយហ្គាល់ដណ្តើមបានជ័យជម្នះដ៏ធំបំផុតមិនធ្លាប់មានរបស់ពួកគេ។
ក្រុមកំពូលតារាងក្នុងពួល J ព័រទុយហ្គាល់បានឈ្នះការប្រកួតទាំង៦លើករបស់ពួកគេ មាន១៨ពិន្ទុ។ ពួកគេស៊ុតបញ្ចូលទីបាន 24 គ្រាប់ ប៉ុន្តែមិនបានរបូតមួយគ្រាប់ឡើយ។ ក្រុមលេខ២ ស្លូវ៉ាគី មាន ១៣ ពិន្ទុ ក្រោយយកឈ្នះ Liechtenstein ៣-០។
ក្នុងការប្រកួតបន្ទាប់នៅថ្ងៃទី ១៣ ខែតុលា ព័រទុយហ្គាល់នឹង ទទួលភ្ញៀវស្លូវ៉ាគីនៅទីក្រុង Porto។ លុចសំបួរ ដែលបានរងបរាជ័យយ៉ាងធ្ងន់ធ្ងរទល់នឹង ព័រទុយហ្គាល់ ស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ ដោយមាន១០ពិន្ទុ ។