បរទេស៖ក្រសួងការពារជាតិរុស្សី កាលពីថ្ងៃអង្គារម្សិលមិញនេះ បានអះអាងថា យន្តហោះចម្បាំង របស់រុស្សីប្រភេទ SU-24 មួយគ្រឿងបានជួបឧប្បទ្ទេវហេតុ នៅក្នុអំឡុងពេលនៃការហ្វឹកហាត់ ហោះហើរនៅក្នុងតំបន់ វាលខ្សាចមួយកន្លែងនៅ Volgograd ។
យោងតាមការចេញផ្សាយ របស់ RT យន្តហោះមួយគ្រឿងនេះ មិនមានការផ្ទុកជាមួយនឹង គ្រឿងផ្ទុះនោះទេ ហើយមកទល់ពេលនេះនៅមិនទាន់មានព័ត៌មាន អំពីអ្នកស្លាប់និងរបួសចំនួនប៉ុន្មាន នាក់នៅឡើយដែរតែ ទោះបីជាយ៉ាណាក្តីឧទ្ធម្ភាគចក្រ Mi-8 និងក្រុមធ្វើសង្គ្រោះបានធ្វើដំណើរ ទៅដល់កន្លែងកើតហេតុរួចរាល់ហើយ។
គួរឲ្យដឹងដែរថាបើយោង តាមការបញ្ជាក់របស់អជ្ញាធររបស់ Volgograd បានឲ្យដឹងថាហេតុការណ៍ធ្លាក់យន្តហោះនេះ មិនបណ្តាលឲ្យមានអ្នកស្លាប់ ឬរបួសនៅផ្ទាល់ដីនោះទេ។
នៅមុននេះបន្តិចថ្ងៃដដែល យន្តហោះដឹកអ្នកដំនើររបស់រុស្សីមួយគ្រឿងប្រភេទ Airbus A320 បានសម្រេចចិត្តចុះចត ជាបន្ទាន់នៅលើចំការស្រូវសាឡីប៉ុន្តែក៏មិនបានធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតរបស់អ្នកដំណើរ១៦០នាក់ដែលរួមមានទាំងកុមារ២៣ និងនិងក្រុមពីឡុត ៦នាក់នោះដែរ៕
ប្រែសម្រួល៖ស៊ុនលី