បច្ចេកវិទ្យា

មហាសេដ្ឋីលោក Musk ព្រមានអំពីបច្ចេកបញ្ញា សិប្បនិមិត្ត (AI) អាចបង្កជាហានិភ័យ នៃអរិយធម៌ ដល់មនុស្សជាតិ

ប្រភព៖ AFP

អាមេរិក ៖ Elon Musk បាននិយាយទៅកាន់សមាជិក ព្រឹទ្ធសភាអាមេរិក នៅកិច្ចប្រជុំកំពូល របស់មេដឹកនាំបច្ចេកវិទ្យា នៅវ៉ាស៊ីនតោនឌីស៊ីថា ការកើនឡើងនៃបញ្ញាសិប្បនិមិត្ត (AI) អាចបង្កជាហានិភ័យ នៃអរិយធម៌ ដល់មនុស្សជាតិ ប្រសិនបើបច្ចេកវិទ្យា នៅតែបន្តត្រូវបានអភិវឌ្ឍ ដោយគ្មានការត្រួតពិនិត្យឯករាជ្យ យោងតាមការចេញផ្សាយពីគេហទំព័រ RT ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន ពេលលោកចាកចេញ ពីវិមានសភាអាមេរិក បន្ទាប់ពីវេទិកាសុវត្ថិភាព AI’ រយៈពេល ៣ ម៉ោង ក៏មានការចូលរួមពីលោក Bill Gates ប្រធានក្រុមហ៊ុន Meta លោក Mark Zuckerberg និងលោក Sundar Pichai របស់ Alphabet លោក Musk បានសង្កត់ធ្ងន់ថា មានការឯកភាព ដ៏លើសលប់ក្នុងចំណោម ក្រុមហ៊ុន បច្ចេកវិទ្យាយក្ស គ្រប់គ្រងលើបច្ចេកវិទ្យា AI ដោយបន្ថែមថា ការបរាជ័យក្នុងការ ធ្វើដូច្នេះអាចនាំឲ្យមាន ផលវិបាកធ្ងន់ធ្ងរ ។

លោក Musk បានបន្តថា វាពិតជាហានិភ័យមួយ នៃអរិយធម៌ វាមិនដូចមនុស្សមួយក្រុមធៀប នឹងមនុស្សមួយក្រុមទៀតនោះទេ ហើយអាចមានគ្រោះថ្នាក់ ដល់មនុស្សទាំងអស់ នៅគ្រប់ទីកន្លែង។មហាសេដ្ឋីរូបនេះបានបន្ថែមជំនឿរបស់លោកថា មានឱកាសលើសសូន្យដែល AI នឹងសម្លាប់យើងទាំងអស់គ្នា។
គំរូភាសា AI ត្រូវបានគេស្គាល់ជាទូទៅថា ជា ‘Chat Bots’ បានក្លាយជាការពេញនិយម កាលពីឆ្នាំមុនជាមួយ នឹងការចេញផ្សាយជាសាធារណៈនៃ ChatGPT របស់ OpenAI ។ បច្ចេកវិទ្យានេះមានសមត្ថភាព ក្នុងការឆ្លើយសំណួរ ឬការសរសេរពាក្យ ស្មុគ្រស្មាញនៃ Prose ជាភាសាដូចមនុស្ស ។
អ្នករិះគន់បានព្រមានថា ព័ត៌មានមួយចំនួនដែល AI chat bots បង្ហាញដល់អ្នកប្រើប្រាស់ អាចមានភាពមិនត្រឹមត្រូវ ។ វាក៏បាននាំ=jyមានការព្រួយបារម្ភ អំពីការបញ្ឈប់ការងារយ៉ាងច្រើន ក្នុងវិស័យការងារ អាចត្រូវបានជំនួសដោយ AI ក៏ដូចជាការកើនឡើង នៃការក្លែងបន្លំ តាមអ៊ីនធើណេត និងព័ត៌មានមិនពិត ។

លោក Sam Altman នាយកប្រតិបត្តិ របស់ OpenAI លោក Sam Altman ជាអ្នកបង្កើតកម្មវិធី ChatGPT បាននិយាយថា ខ្ញុំគិតថាប្រសិន បើបច្ចេកវិទ្យានេះខុស វាអាចខុសទាំងស្រុង ។ យើងចង់បញ្ចេញសម្លេង អំពីរឿងនោះ ហើយយើងចង់ធ្វើការជាមួយរដ្ឋាភិបាល ដើម្បីការពារកុំឲ្យមានរឿងនេះកើតឡើង ៕
ដោយ៖លី ភីលីព

Most Popular

To Top