កីឡា

Man UTD ចាញ់បាក់មុខក្នុង ទឹកដីខ្លួនឯងយប់មិញលទ្ធផល៣ទល់នឹង១

រូបភាពពី៖​ AFP

ការប្រកួតនៅក្នងទឹកដីរបស់ខ្លួនឯង Man UTD ធ្វើមិនបានល្អឡើយកាលពីប្រកួតយប់មិញដោយបានត្រឹមចាញ់់ក្រុមកំពុងឡើងជើង Brighton ក្នុងលទ្ធផល៣ទល់នឹង១។

ក្រុមភ្ញៀវ Brighton រកបាន៣គ្រាប់មុនដោយមិនឲ្យ Man UTD តដៃឡើយតាំងតែពីនាទីទី២០ដោយអតីតខ្សែប្រយុទ្ធរបស់ Man UTD កីឡាករ Welbeck មួយគ្រាប់ទៀតដោយ Grob នាទីទី៥៣និងនាទីទី៧១ដោយ Pedro។

ម្ចាស់ផ្ទះខិតខំតាមពីក្រោយតែគ្មានសង្ឃឹមដោយអាចរកបានមួយគ្រាប់វិញប៉ុណ្ណោះនៅនាទីទី៧៣ដោយកីឡាករ Mejbri និងគឺជាគ្រាប់តែ១គត់របស់ម្ចាស់ផ្ទះនៅសប្តាហ៍នេះ។

បញ្ចប់លទ្ធផល Brightonយកបាន៣ពិន្ទុឈរនៅលេខរៀងទី៤បណ្តោះអាសាន្នមាន១២ពិន្ទុចំណែកឯ Man UTDធ្លាក់ទៅលេខរៀងទី១៣មានតែ៦ពិន្ទុប៉ុណ្ណោះនៅក្នុងដៃ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top