គៀវ៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ថា កាលពីថ្ងៃអាទិត្យ ប្រទេសអ៊ុយក្រែន បានឲ្យដឹងថា កងកម្លាំងរបស់ខ្លួន បានដណ្តើមយកមកវិញ នូវទីក្រុង Klishchiivka ដែលជាទីប្រជុំជនដ៏សំខាន់ មួយនៅភាគខាងត្បូង នៃទីក្រុងជួរមុខ ដ៏សំខាន់នៃតំបន់ Bakhmut ខណៈដែលខ្លួនបន្តការ វាយលុក ប្រឆាំងនឹងការវាយ លុករបស់រុស្ស៊ី ។
ជ័យជម្នះក្នុងសមរភូមិ មានសារៈសំខាន់ជាពិសេស សម្រាប់អ៊ុយក្រែន ខណៈដែលប្រធានាធិបតី លោក Volodymyr Zelenskyy បានរៀបចំដំណើរ ទស្សនកិច្ចទៅកាន់ទីកន្លែង ដែលស្ថិត នៅសម័យសង្គ្រាម ជាលើកទី២របស់គាត់ទៅកាន់ ទីក្រុងវ៉ាស៊ីនតោន នៅសប្តាហ៍ក្រោយក្នុងគោលបំណងដើម្បីប្រមូលផ្តុំការគាំទ្រ ដល់អ៊ុយក្រែន ។
ប៉ុន្តែភាពរីកចម្រើននេះ បានកើតឡើងនៅគ្រាដែលឥស្សរជន លោកខាងលិច ជាន់ខ្ពស់ចំនួន២រូប បានព្រមានប្រឆាំង នឹងក្តីសង្ឃឹម នៃការបញ្ចប់ជម្លោះភ្លាមៗ ។
លោក Oleksandr Syrsky មេបញ្ជាការកងកម្លាំង ជើងគោករបស់យោធាអ៊ុយក្រែន បានបង្ហោះនៅលើប្រព័ន្ធ ផ្សព្វផ្សាយសង្គមថា “ក្រុងKlishchiivka ត្រូវបានដណ្តើមយកពីជនជាតិរុស្ស៊ី វិញហើយ” ។
លោក Zelenskyy បានកើតសរសើរ ដល់ទាហានដែលប្រយុទ្ធ នៅជិតតំបន់ Bakhmut ដែលបានដណ្តើមយកក្រុង Klishchiivka មកវិញ ដោយបានថ្លែងនៅក្នុងសុន្ទរកថា កាលពីពេលល្ងាច របស់គាត់ទៅកាន់ប្រទេសជាតិរបស់ខ្លួនថា “ធ្វើបានល្អ!” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា