The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា គ្រូបង្វឹកក្លឹបបិសាចក្រហម Man UTD លោក Erik ten Hag មិនបានបង្ហាញអារម្មណ៍ សោកស្តាយនោះទេ ចំពោះការសម្រេចចិត្តជ្រើស យកកីឡាករ Rasmus Hojlund ជំនួសឲ្យជម្រើសយកកីឡាករ Harry Kane។
កីឡាករខ្សែប្រយុទ្ធអង់គ្លេស Harry Kane គីឡូធ្ងន់រូបនេះមានព័ត៌មាន អំពីការផ្ទេរមកចូលរួមជា មួយនឹងក្លឹបបិសាចក្រហម Man UTD ជាច្រើនដងរួចមកហើយ ប៉ុន្តែចុងក្រោយក៏បានផ្ទេរ ទៅចូលរួមជាមួយនឹងក្លឹប Bayern Munich វិញក្នុងតម្លៃខ្លួនដល់ទៅ១០០លានអឺរ៉ូ។
សំនួរនេះត្រូវបានសាកសួរ ដោយក្រុមអ្នកយកព័ត៌មាននៅមុន ជំនួបរវាង Man UTD និង Bayern Munich ក្នុងការប្រកួតពានរង្វាន់ Champions League។
លោក ten Hag បានថ្លែងបែបនេះថា ៖យើងមិនសោកស្តាយទេ ។ពួកយើងបានពិភាក្សាគ្នារួចរាល់ហើយ។ ពួកយើងរីករាយជាមួយនឹង សមត្ថភាពរបស់ Hujlund នៅពេលនេះ៕
ប្រែសម្រួល៖ស៊ុនលី