កីឡា

លោកPep ជឿជាក់ថា កីឡាករ Rodri ជាកីឡាករ ខ្សែបម្រើល្អបំផុត នៅអឺរ៉ុបក្នុងពេលនេះ

ប្រភព៖ AFP

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា គ្រូបង្វឹកក្លឹបមេឃខៀវ Man City លោក Pep Guardiola បានលើកឡើងអំពីការ យល់ឃើញរបស់គាត់ ទៅលើកីឡាករ Rodri ថាបច្ចុប្បន្នគឺជាកីឡាករ ខ្សែបម្រើល្អបំផុត នៅក្នុងតំបន់អឺរ៉ុប ។

ការលើកឡើងរបស់គ្រូបង្វឹករូបនេះ បានធ្វើឡើងបន្ទាប់ពីក្រុម របស់លោកបានធ្វើការ វាយបកយកឈ្នះលើក្រុម Red Star Belgrade ក្នុងលទ្ធផល៣ទល់នឹង១ ។

លោក Pepបាននិយាយថា ៖ពេលនេះគាត់ គឺជាកីឡាករ ខ្សែបម្រើដែលល្អបំផុតនៅទ្វីបអឺរ៉ុប ។ គាត់អាចធ្វើបានកាន់តែល្អឡើង និងអភិវឌ្ឍខ្លួន ក្នុងកម្រិតលេចធ្លោជាងគេ ។ សំណាងរបស់ក្លឹប ដែលបានចុះហត្ថលេខាក្នុងការ ធ្វើការជាមួយនឹងគាត់ ។

កីឡាករ Rodrigo Hernandez Cascante ឬហៅថា Rodriវ័យ២៧ឆ្នាំ ជាកីឡាករជម្រើសជាតិអេស្បាញ និងធ្លាប់លេងឲ្យក្លឹប Villareal និង AT Madrid ហើយបានសម្រេច ផ្ទេរមកចូលរួម Man City កាលពីឆ្នាំ២០១៩៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top