លោក Jurgen Klopp បានបំបែកកំណត់ត្រាថ្មី ក្នុងប្រកួតក្របខ័ណ្ឌទ្វីបអឺរ៉ុបក្រោយ Liverpool បានយកឈ្នះ LASK ក្របខ័ណ្ឌ UEFA Europa League វគ្គ Group Stage នូវលទ្ធផល ៣-១ ម្សិលមិញនេះ ។
Klopp ក្លាយជាអ្នកចាត់ការ ដែលឈ្នះក្នុងការប្រកួត ក្នុងក្របខ័ណ្ឌអឺរ៉ុបច្រើនគេ ដោយឈ្នះសរុបគឺ ៥០ប្រកួតហើយ ក្នុងនាមជាអ្នកចាត់ការក្លឹប Liverpool។
លោក Klopp ក៏បានបង្ហាញពីភាពពេញចិត្ត នឹងការបំបែកកំណត់ត្រាមួយនេះ ដោយលោកលើកឡើងថា ទោះជាមានការប្រកួតបែបនេះប៉ុន្មានដងទៀតក៏នៅតែជាអ្នកចាត់ការ Liverpool ដែលជោគជ័យជាងគេ។
Klopp បានដឹកនាំ Liverpool តាំងពីឆ្នាំ២០១៥ ដោយធ្លាប់ឈ្នះពាន Premier League និង UEFA Champions League និងពានផ្សេងៗទៀត។ លោកនៅមានកុងត្រានឹងក្លឹបនេះដល់ឆ្នាំ២០២៦ ៕