ព័ត៌មានអន្តរជាតិ

តារា TikToker ជាស្ត្រីជនជាតិឥណ្ឌូណេស៊ី ម្នាក់ជាប់គុក ដោយសារបង្ហាញវីដេអូស៊ីសាច់ជ្រូក

រូបភាពពី៖​ News.com.au

ឥណ្ឌូណេស៊ី៖យោងតាមការចេញផ្សាយពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា តារា TikToker ដ៏ល្បីល្បាញលើប្រព័ន្ធផ្សព្វផ្សាយសង្គមនៅប្រទេសឥណ្ឌូណេស៊ីត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ បន្ទាប់ពីលោកស្រី ធ្វើការសូត្រធម៌មូស្លីម មុនពេលបរិភោគសាច់ជ្រូកបង្ហាះក្នុងវីដេអូ លោកស្រី ត្រូវបានគេរកឃើញថា មានទោសពីបទធ្វើបាបជនមូស្លីម។

នេះបើយោងតាម Jakarta Globe ថា តុលាការស្រុក Palembang បាននិយាយក្នុងសេចក្តីសម្រេចរបស់ខ្លួនកាលពីថ្ងៃអង្គារថា លោកស្រី Lina Lutfiawati ត្រូវបានគេរកឃើញថា មានពិរុទ្ធពីបទផ្សព្វផ្សាយព័ត៌មានអាចបង្កឲ្យមានការស្អប់ខ្ពើមក្នុងចំណោមបុគ្គល និងសហគមន៍សាសនាជាក់លាក់មួយ ។ លោកស្រី Lutfiawati ក៏ត្រូវបានបញ្ជាឲ្យបង់ប្រាក់ចំនួន ២៥០ លានរូពីឥណ្ឌូនេស៊ី (១៦,២២៣០ ដុល្លារ) ផងដែរ។ ចៅក្រមបាននិយាយថា ទោសរបស់នាងនឹងត្រូវបន្តរយៈពេល ៣ ខែ ប្រសិនបើនាងមិនបានបង់ប្រាក់ពិន័យ។

លោកស្រីបានប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅតុលាការ ដូចដែលបានដកស្រង់ដោយ CNN Indonesia ថា លោកស្រី Lutfiawati ត្រូវបានគេស្គាល់តាមអ៊ីនធឺណិតថា Lina Mukherjee បានសុំទោសមុនពេលការកាត់ក្តីចាប់ផ្តើម។ ខ្ញុំដឹងថាខ្ញុំខុស ប៉ុន្តែខ្ញុំពិតជាមិនរំពឹងថានឹងមានការដាក់ទណ្ឌកម្មនេះទេ ។

គ្មានមនុស្សណាល្អឥតខ្ចោះទេ នៅពេលអនាគត ខ្ញុំនឹងផលិតតែខ្លឹមសារកំប្លែង ដែលមិនធ្វើឲ្យមនុស្សខូចចិត្ត។ វីដេអូធ្វើឲ្យតារា TikToker មានបញ្ហាត្រូវបានបង្ហោះកាលខែមីនា។ លោកស្រី Lutfiawati បានថតខ្លួនឯងដោយនិយាយថា ‘Bismillah’ (‘ក្នុងនាមព្រះអាឡស់’) មុនពេលសាកល្បងហែកសាច់ជ្រូក។ TikToker ដែលខ្លួនឯងកំណត់ថា ជាអ្នកកាន់សាសនាឥស្លាម ហើយបាននិយាយថា លោកស្រី ចង់ដឹងចង់ឃើញអំពីរសជាតិសាច់ជ្រូក៕ ដោយ៖លី ភីលីព

Most Popular

To Top