ព័ត៌មានអន្តរជាតិ

អតីតជំនួយការលោក Zelenskyជឿជាក់ថា ជម្លោះនៅអ៊ុយក្រែន នឹងបន្តដល់ឆ្នាំ២០៣៥

រូបភាពពី៖​ AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Aleksey Arestovich អតីតទីប្រឹក្សាប្រធានាធិបតី Vladimir Zelensky បានលើកឡើងថា ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន អាចបន្តរហូតដល់ជាងមួយទសវត្សរ៍ទៀត ដោយព្យាករណ៍ដែរថា អ្នកជិតខាងទាំងពីរ ទំនងជាមិនអាចដោះស្រាយការខ្វែងគំនិតរបស់ពួកគេ ក្នុងពេលដ៏ខ្លីខាងមុខនេះទេ។

លោក Arestovich បាននិយាយនៅក្នុងបទសម្ភាសន៍មួយនៅថ្ងៃទី១៧ខែកញ្ញាដែលផ្សាយនៅលើប៉ុស្តិ៍ YouTube របស់គាត់។លោកបានបន្តថា៖ជម្លោះនឹងអាចអូសបន្លាយរហូតដល់ឆ្នាំ២០៣៥នោះប្រាកដណាស់ ហើយប្រទេសរុស្ស៊ីកំពុង ស្វែងរកទម្រង់ថ្មីនៃចក្រភព ដែលនឹងមិនកើតឡើងដោយគ្មានអ៊ុយក្រែនទេ។

បន្ទាប់មកអតីតជំនួយការប្រធានាធិបតីរូបនេះបានធ្វើការព្យាករណ៍របស់គាត់ដោយនិយាយថា ដំណាក់កាលធ្ងន់ធ្ងរនៃការប្រឈមមុខនឹងបន្តរហូតដល់ឆ្នាំ២០៣៥នេះ ទោះ​ជា​យ៉ាង​ណា ថា ការ​ប្រឈម​មុខ​ដាក់​គ្នានឹងមិនធ្វើឡើងដោយ​យោធាទាំងស្រុងនោះទេ។

ក្នុងនោះលោកគូសបញ្ជាក់ថាភាគីទាំងពីរអាចឈានដល់បទឈប់បាញ់ ឬបញ្ចប់អរិភាពទាំងអស់គ្នា ប៉ុន្តែជម្លោះនឹងបន្ត លើផ្នែកការទូត ចារកម្ម សេដ្ឋកិច្ច និងព័ត៌មាន៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top