ជប៉ុន ៖ យោងតាមការ ចេញផ្សាយពីគេហទំព័រ Sputnik បានប្រាប់ឲ្យដឹងថា ខ្សែភាពយន្តឆ្នាំ ១៩៦៧ “The Graduate” តួអង្គលោក McQuire បានអត្ថាធិប្បាយថា អនាគតដ៏អស្ចារ្យ នៅក្នុងប្លាស្ទិក ទោះជាយ៉ាងណាក៏ដោយ ទំនងជាលោកប្រហែល ជាមិនមានន័យថា ប្រភេទនៃអនាគត ដែលប្រឈមមុខនឹង មនុស្សជាតិនាពេលបច្ចុប្បន្ននោះទេ ។
នេះបើយោងតាមការសិក្សា ដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Environmental Chemistry Letters ថា អ្នកវិទ្យាសាស្ត្រក្នុងប្រទេសជប៉ុន បានរកឃើញថា មីក្រូប្លាស្ទីកឥឡូវនេះ មានវត្តមានក្នុងពពក ។ អ្នកវិទ្យាសាស្ត្របានឡើង លើកំពូលភ្នំ Oyama និងភ្នំ Fuji ដោយប្រមូលទឹកពីអ័ព្ទជុំវិញ កំពូលភ្នំដែលមានកម្ពស់ពី ១,៣០០ ទៅ ៣,៧៧៦ ម៉ែត្រ ។
ដោយប្រើបច្ចេកទេសរូប ភាពកម្រិតខ្ពស់ ក្រុមការងារបានរកឃើញសារធាតុប៉ូលីម៊ែរចំនួន ៩ ប្រភេទផ្សេងគ្នា និងកៅស៊ូមួយប្រភេទក្នុងគំរូរបស់ពួកគេ។ ប្លាស្ទិកមានទំហំចាប់ពី ៧.១ ដល់ ៩៤.៦ មីក្រូម៉ែត្រ និងក្នុងកម្រិតកំហាប់ពី ៦.៧ ទៅ ១៣.៩ បំណែកក្នុងមួយលីត្រ ។
មីក្រូប្លាស្ទិកដែលបានរកឃើញរួមមានៈ ប៉ូលីអេទីឡែន ប៉ូលីភីលីន ប៉ូលីអេទីឡែន តេរ៉េហ្វថាឡាត ប៉ូលីមេទីល មេតាគ្រីឡាត ជ័រអេផូស៊ី ប៉ូលីអាមីត ៦ អេទីឡែន-ប្រូភីលីន កូប៉ូលីម័រ ឬប៉ូលីអេទីឡែន ប៉ូលីប្រូភីលីន យ៉ាន់ស្ព័រ និងប៉ូលីយូធ្យូថេន។ ប៉ុន្តែនេះមិនមែនជាលើកទីមួយទេ ដែលមីក្រូប្លាស្ទីក ត្រូវបានរកឃើញនៅក្នុងអង្គភាពមួយ ដែលពួកគេមិនមែនជាកម្មសិទ្ធិ៕
ដោយ៖លី ភីលីព