កីឡា

ក្រុមកីឡាករថៃ កម្ពុជា និងវៀតណាមចែករម្លែកបទពិសោធន៍ និងបច្ចេកទេសការប្រកួតកីឡា វាយកូនឃ្លីលើតុមិត្តភាពអន្តរជាតិនៅក្លិបកីឡាផាត

ភ្នំពេញ៖ការប្រកួតកីឡាវាយកូនឃ្លីលើតុមិត្តភាពអន្តរជាតិក្រោមការសហការរវាងសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា និងក្លិបកីឡាផាត (Kei La Park ) ដោយមានកីឡាករចំនួន ៣៨ មកពីប្រទេស ៣ ដែលប្រកួតប្រព្រឹត្តិទៅចាប់ថ្ងៃទី៣០ ខែកញ្ញា រហូតដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ដើម្បីចែករម្លែកបទពិសោធន៍ និងបច្ចេកទេសផ្នែកកីឡាវាយកូនឃ្លីលើតុជាមួយគ្នា នៅក្លិបកីឡាផាត (Kei La Park ) ។
លោក ឃុន ផាន់និត គណៈកម្មការរៀបចំប្រកួត បានមានប្រសាសន៍ថា ការប្រកួតកីឡាវាយកូនឃ្លីលើតុមិត្តភាពអន្តរជាតិរយៈពេល ៣ ថ្ងៃដោយមានកីឡាករចំនួន ៣៨ មកពីប្រទេស ៣ រួមមានប្រទេសកម្ពុជា ប្រទេសថៃ និងប្រទេសវៀតណាម។ ចំណែកប្រទេសថៃមាន ៣ ប្រទេសកម្ពុជាមាន ៤ និងប្រទេសវៀតណាមប្រទេស ២ ក្រុម លើ ២ វិញ្ញាសា គឺវិញ្ញាសាឯកត្តជនបុរស និងវិញ្ញាសាវាយក្រុមបុរស។

លោកបានបន្តថា ការប្រកួតធ្វើឡើងក្នុងគោលបំណងចូលរួមចំណែកអភិឌ្ឍនវិស័យកីឡាវាយកូនឃ្លីលើតុកម្ពុជា ជាពិសេសប្រធានក្លិបចង់ពង្រីក និងបណ្តុះធនធានមនុស្សវ័យក្មេងកម្ពុជា ចំពោះនៅថ្ងៃសៅរ៍ និងថ្ងៃអាទិ្យលោកប្រធានបានអញ្ជើញគ្រូបង្វឹកជនជជាតិថៃឲ្យមកជួយបង្វឹកដល់វ័យក្មេងផ្នែកកីឡាវាយកូនឃ្លីលើតុ។ ក្រៅពីវ័យក្មេងៗលោកចង់ឲ្យឱកាសកីឡាករកីឡាវាយកូនឃ្លីលើតុកម្ពុជាទំាងកីឡាករអាជីប និងមិនអាជីរចូលរួមការប្រកួតមិត្តភាពនេះ ដើម្បីផ្លាស់ប្តូរបច្ចេកទេសជាមួយគ្នា ដកស្រង់បច្ចេកទេសបានច្រើន។

លោកគណៈកម្មការរៀបចំប្រកួតបានបន្ថែមទៀតថា ការប្រកួតនេះជាលើកទី២ គោលបំណងរបស់ប្រធានក្លិបកីឡាផាត (Kei La Park ) គឺរយៈពេល ៣ ខែ លោកចង់នឹងរៀបចំការប្រកួតអន្តរជាតិនេះឡើង។ យោងតាមផែនការមេរបស់លោកប្រធានជំរុញឲ្យគណៈកម្មការបច្ចេកទេសរៀបចំការបំផុសបំផលតាមរយៈពេលក្លិប និងសាលារៀននានា ទើបគណៈកម្មការបច្ចេកទេសសហព័ន្ធចូលរួមជួយរៀបចំ និងសម្រួលការប្រកួតឲ្យល្អប្រសើរ។

វិញ្ញាសាឯកត្តជនបុរស៖មេដាយមាសបានទៅកីឡាករមកពីប្រទេសថៃ មេដាយប្រាក់បានទៅកីឡាករមកពីប្រទេសថៃ មេដាយសំរិទ្ធបានទៅកីឡាករមកពីប្រទេសកម្ពុជា និងវិញ្ញាសាវាយក្រុមបុរសមេដាយមាសបានទៅកីឡាករមកពីប្រទេសវៀតណាម មេដាយប្រាក់បានទៅកីឡាករមកពីប្រទេសថៃ មេដាយសំរិទ្ធបានទៅកីឡាករមកពីប្រទេសកម្ពុជា៕ ដោយ៖លី ភីលីព

Most Popular

To Top