ព័ត៌មានអន្តរជាតិ

ឧស្សាហកម្ម រថយន្តជប៉ុន ខាតបង់ទឹកប្រាក់ រាប់ពាន់លាន ដោយសារការហាមឃាត់ ការនាំចេញទៅកាន់រុស្ស៊ី

តូក្យូ ៖ នេះបើតាមសារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់ទិន្នន័យពាណិជ្ជកម្ម និងអ្នកចូលរួមទីផ្សារថា សេចក្តីសម្រេច របស់ប្រទេសជប៉ុន ក្នុងការរួមបញ្ចូលយានយន្តជជុះ ចំពោះការហាមឃាត់របស់ខ្លួន លើការនាំចេញ រថយន្ត ទៅកាន់ប្រទេសរុស្ស៊ី នឹងធ្វើឲ្យប្រទេសនេះ ខាតបង់ប្រាក់ជិត ២ ពាន់លានដុល្លារ អាមេរិក យោងតាមការចេញ ផ្សាយពីគេហទំព័រ RT ។

ការហាមឃាត់ការលក់ រថយន្តទាំងអស់ លើកលែងតែរថយន្តតូចចង្អៀត ទៅកាន់ប្រទេសរុស្ស៊ី បានចូលជាធរមាន នៅដើមខែសីហា ដោយបានកាត់ផ្តាច់ បណ្តាញ លក់រកកម្រៃបានសម្រាប់ Toyotas, Hondas និង Nissans សម្រាប់បណ្តាញឈ្មួញកណ្តាល និងកំពង់ផែតូចៗ។ ដើមឡើយ តូក្យូបានហាមឃាត់ការ នាំចេញ រថយន្តប្រណីតទៅកាន់ប្រទេស រងទណ្ឌកម្មកាលខែមេសា ឆ្នាំ២០២២ ។ ការហាមឃាត់បន្ថែមទៀត លើការលក់រថយន្តដឹកទំនិញ ធុនធ្ងន់ត្រូវបានបន្ថែម កាលខែមិថុនា ។

ជប៉ុនជាប្រទេសនាំចេញ រថយន្តជជុះ ដ៏លេចធ្លោជា យូរមកហើយ ។ តម្រូវការក្នុងស្រុក សម្រាប់ ការត្រួតពិនិត្យ ជាកាតព្វកិច្ចធ្វើឲ្យការចំណាយ លើការថែទាំ រថយន្តទាំងនេះកើនឡើងយ៉ាងខ្លាំង ខណៈការចំណាយហិរញ្ញប្បទាន សម្រាប់ការ ទិញរថយន្តថ្មីនៅតែមានកម្រិតទាប។
មុនពេលការដាក់ទណ្ឌកម្មណែនាំ ដោយបណ្តាប្រទេសលោក ខាងលិច និងសម្ព័ន្ធមិត្តរបស់ពួកគេជុំវិញ ប្រតិបត្តិការយោធា របស់ទីក្រុងម៉ូស្គូ ក្នុងប្រទេសអ៊ុយក្រែន ការលក់ទៅឲ្យប្រទេសរុស្ស៊ី បានគ្របដណ្តប់ លើការនាំចេញ រថយន្តជជុះជាងមួយភាគបួន ពីប្រទេសជប៉ុន ។
តម្លៃជាមធ្យមសម្រាប់រថយន្តជជុះ របស់ជប៉ុនត្រូវបានគេ រាយការណ៍ថា ជិត ៨,២០០ ដុល្លារនៅឆ្នាំ ២០២២ ច្រើនជាងតម្លៃទ្វេដងក្នុងឆ្នាំ ២០២០ នៅពេលរុស្ស៊ីបានយកប្រហែល ១៥ ភាគរយ នៃការនាំចេញរថយន្តជជុះរបស់ជប៉ុន ។

នេះបើយោងតាមតួលេខ ពីទីភ្នាក់ងារវិភាគរុស្ស៊ី Autostat ថា យានជំនិះជប៉ុនជិត ១៥០ ,០០០ គ្រឿងបានចូលទីផ្សាររុស្ស៊ី ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំបច្ចុប្បន្ន ដែលស្មើនឹងពាក់កណ្តាល នៃការនាំចូលរថយន្តជជុះ សរុបរបស់ប្រទេសនេះ ៕
ដោយ៖លី ភីលីព

Most Popular

To Top