កីឡា

ព្រះអង្គម្ចាស់ ប្រ៊ុយណេ Faiq Bolkiah កីឡាករបាល់ទាត់ មានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើលោក

កីឡាករបាល់ទាត់ដែលមានជាងគេបំផុតលើពិភពលោក គឺជាព្រះអង្គម្ចាស់ប្រ៊ុយណេ Faiq Bolkiah ដែលទ្រង់ជាកីឡាករបាល់ទាត់ដែលមានជាងគេបំផុតនៅលើពិភពលោក ទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារ។ Lionel Messi និង Cristiano Ronaldo កាន់កាប់តំណែងទី 2 និងទី 3 ក្នុងបញ្ជីកីឡាករបាល់ទាត់មានជាងគេបំផុត។

បាល់ទាត់ដែលត្រូវបានគេចាត់ទុតថាជាកីឡា ដែលមានអ្នកលេង និងប្រិយមិត្តទស្សនាច្រើនបំផុតនៅលើពិភពលោក។ វាប្រៀបដូចជាឧស្សាហកម្មមួយ ដែលមានតម្លៃរាប់ពាន់លានដុល្លារ ហើយអ្នកលេងដែលពូកែក្នុងកម្រិតខ្ពស់បំផុត មានតម្លៃខ្លួនខ្ពស់កប់ពពក។ កីឡាករបាល់ទាត់ដែលមានជាងគេលើពិភពលោករកបានរាប់លានដុល្លារក្នុងមួយឆ្នាំៗ ហើយអ្នកខ្លះថែមទាំងមានទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារទៀតផង។

កត្តាជាច្រើនដែលបានរួមចំណែកដល់ទ្រព្យសម្បត្តិរបស់កីឡាករបាល់ទាត់ រួមទាំងប្រាក់ខែ ប្រាក់រង្វាន់ ប្រាក់ឧបត្ថម្ភ និងការវិនិយោគជាដើម។ កីឡាករបាល់ទាត់ដែលមានជាងគេបំផុតមួយចំនួននៅលើពិភពលោកក៏មានអាជីវកម្ម ឬមានប្រភពចំណូលផ្សេងទៀតផងដែរ។

ខាងក្រោមនេះគឺជាកីឡាករបាល់ទាត់ ដែលមានបំផុតទាំង 3 រូបក្នុងពិភពលោក។ ព្រះអង្គម្ចាស់ប្រ៊ុយណេ Faiq Bolkiah ឈរនៅកំពូលតារាងដោយ Messi និង Ronaldo តាមពីក្រោយ ៖

1. Faiq Bolkiah | 20 ពាន់លានដុល្លារ

ក្រុម៖ Chonburi F.C. ប្រទេសថៃ

កំណត់ត្រា៖ កីឡាករបាល់ទាត់ដែលមានជាងគេលើពិភពលោក

Faiq Bolkiah គឺជាកីឡាករបាល់ទាត់អាជីព ប្រ៊ុយណេ ដែលលេងជាខ្សែបម្រើស្លាបរបស់ក្លឹប Chonburi F.C. នៅប្រទេសថៃ និងក្រុមជម្រើសជាតិប្រ៊ុយណេ។ Bolkiah គឺជាកីឡាករបាល់ទាត់ដែលមានជាងគេបំផុតនៅលើពិភពលោកដែលមានទ្រព្យសម្បត្តិសរុបប្រមាណ 20 ពាន់លានដុល្លារ។ ទ្រង់បានជាប់ជម្រើសជាតិប្រ៊ុយណេតាំងពីឆ្នាំ 2014 ហើយបានធ្វើជាប្រធានក្រុមតាំងពីឆ្នាំ 2018 ។ ទ្រង់គឺជាព្រះអង្គម្ចាស់នៃប្រទេសប្រ៊ុយណេ។ បិតារបស់ ទ្រង់ គឺ Jefri Bolkiah ដែលជាព្រះអង្គម្ចាស់នៃប្រទេសប្រ៊ុយណេ និងត្រូវជាព្រះរាមរបស់ Hassanal Bolkiah ដែលជាស្តេចស៊ុលតង់នៃប្រទេសប្រ៊ុយណេ។

2. Lionel Messi | 600 លានដុល្លារ

ក្រុម៖ Inter MIami

កំណត់ត្រា៖ អ្នកឈ្នះពានរង្វាន់ Balloon D’Or ច្រើនបំផុត

ពានរង្វាន់៖ កីឡាករបាល់ទាត់ឆ្នើមប្រចាំឆ្នាំរបស់ FIFA Balloon D’Or

ត្រូវបានគេចាត់ទុកថាជាកីឡាករបាល់ទាត់ដ៏អស្ចារ្យបំផុត Lionel Messi គឺជាកីឡាករបាល់ទាត់អាជីព សញ្ញាតិអាហ្សង់ទីនដែលលេងជាខ្សែប្រយុទ្ធសម្រាប់ក្លឹប Inter Miami នៅលីកកំពូលអាមេរិក និងជាប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន។ រូបគេ គឺជាកីឡាករបាល់ទាត់ដែលមានជាងគេបំផុតទី 2 នៅលើពិភពលោកដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន 600 លានដុល្លារ។

Messi បានឈ្នះពានរង្វាន់ Ballon d’Or ចំនួន 7 ដងដែលជាកំណត់ត្រាផ្ទាល់ខ្លួន។ រូបគេ ជាកីឡាករដែលទទួលបានពានរង្វាន់ច្រើនជាងគេ ហើយក៏បានឈ្នះស្បែកជើងមាស ចំនួន 6 ដង ដោយនៅឆ្នាំ 2020 រូបគេត្រូវបានដាក់ឈ្មោះចូលទៅក្នុង Ballon d’Or Dream Team ។

3. Cristiano Ronaldo | 500 លានដុល្លារ

ក្រុម: Al Nassar

កំណត់ត្រា៖ អ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេក្នុងអាជីពបាល់ទាត់

ពានរង្វាន់៖ ស្បែកជើងមាសទ្វីបអឺរ៉ុប, FIFA Balloon D’Or

កីឡាករបាល់ទាត់ Cristiano Ronaldo ជាប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ និងលេងជាខ្សែប្រយុទ្ធសម្រាប់ក្លឹបអារ៉ាប៊ីសាអូឌីត Al Nassr ។ រូបគេ បានឈ្នះពាន Ballon d’Or ចំនួន 5ដង។ Ronaldo គឺជាអ្នកស៊ុតបញ្ចូលទីនាំមុខគេគ្រប់ពេល ជាមួយនឹងចំនួនគ្រាប់បាល់ច្រើនជាងគេក្នុងកំណត់ត្រាបាល់ទាត់អន្តរជាតិ។ រូបគេ ត្រូវបានចាត់ទុកថាជាកីឡាករបាល់ទាត់ដ៏អស្ចារ្យបំផុតម្នាក់៕

ប្រភព៖sabay

Most Popular

To Top