ការប្រកួតដ៏ជក់ចិត្តរវាងក្រុមជើងឯករងនិងក្រុមជើងឯកលីគកំពូលអង់គ្លេសកាលពីរដូវកាលមុន Arsenal និង Man City នៅយប់មិញនេះបញ្ចប់លទ្ធផលទាំងប្រផិតប្រផោយ១ទល់នឹង០។
ការប្រកួតចាប់ផ្តើមនិងអូសបន្លាយដល់ចប់តង់ទី១មិនមានគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នាឡើយហើយអូសបន្លាយដល់នាទីទី៨៦ទើបកីឡាករ Martinelli អាចស៊ុតបាន១គ្រាប់និងជាគ្រាប់បាល់តែមួយគត់កើតឡើងក្នុងការប្រកួត។
បញ្ចប់ការប្រកួត Arsenal យកឈ្នះ Man City ក្នុងលទ្ធផល១ទល់នឹង០យកបាន៣ពិន្ទុទាំងប្រផិតប្រផោយឡើងទៅលេខរៀងទី២បណ្តោះអាសន្នមាន២០ពិន្ទុស្មើនឹងក្រុមលេខ១មាន់ខ្នាយមាស Spursខណៈដែល Man City ធ្លាក់មកលេខ៣មាន១៨ពិន្ទុ៕ ប្រែសម្រួល៖ស៊ុនលី