យោងតាមការចេញផ្សាយរបស់ The Goal បានសរសេរថាកីឡាករខ្សែ បម្រើប្រយុទ្ធរបស់ក្លឹប Barcelona កីឡាករ Gavi បានទទួលរងរបួស ក្នុងពេលកំពុងហ្វឹកហាត់ ជាមួយនឹងក្រុមជម្រើសជាតិ អេស្បាញ ។
កីឡាករវ័យ១៩ឆ្នាំរូបនេះ បានទទួលរងរបួសជាមួយ នឹងកីឡាករមិត្តរួមក្រុមម្នាក់ទៀតគឺ Nico Williams ហើយបច្ចុប្បន្នក្រុមការងារ កំពុងពិនិត្យតាមដានស្ថានភាព ប្រសិនបើពួកគេនឹងអាចវិលត្រឡប់វិញ ទាន់ការប្រកួតរបស់ក្រុមអេស្បាញ ឬយ៉ាងណា។
អេស្បាញនឹងត្រូវប្រកួតបន្ទាប់ ប៉ះជាមួយនឹងក្រុមជម្រើសជាតិស្កុតឡែន និងប្រទេសន័រវេសហើយ Gavi ក៏នឹងត្រូវមានប្រកួតដ៏សំខាន់មួយទៀតរបស់ក្លឹប Barcelona ផងដែរនៅថ្ងៃទី២៨ខែតុលាខាងមុខនេះ ប៉ះជាមួយនឹងក្រុមស៊ីសាច់ ហុតឈាម Real Madrid ៕
ប្រែសម្រួល៖ស៊ុនលី