កីឡា

Gakpo ជាសះស្បើយពីរបួស មុនការប្រកួតប៉ះ​ Everton

រូបភាពពី៖​ AFP

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធ Cody Gakpo បានត្រឡប់មកចូលរួមហ្វឹកហាត់ជាមួយនឹងក្លឹបហង្សក្រហម Liverpool វិញហើយក្រោយជាសះស្បើយពីរបួស។

ប្រភពដដែលបានឲ្យដឹងទៀតថាដំណឹងដ៏រីករាយសម្រាប់ក្រុមនិងអ្នកគាំទ្រនេះធ្វើឡើងនៅមុនពេលដែល Liverpool នឹងត្រូវប្រកួតដ៏សំខាន់មួយ Derby day ប៉ះនឹងក្រុម Evertonនាយប់ថ្ងៃសៅរ៍នេះ។

កីឡាករសញ្ជាតិហូឡង់រូបនេះបានខកខានបង្ហាញខ្លួនឲ្យ Liverpool ប្រមាណជា២ប្រកួតមហើយបន្ទាប់ពីបានទទួលរបួសក្បាលជង្គង់ពេលប្រកួតប៉ះនឹង Spurs ហើយកីឡាករវ័យ២៤ឆ្នាំរូបនេះក៏បានខកខានប្រកួតឲ្យជម្រើសជាតិដែលចាញ់បារាំងក្នុងលទ្ធផល២ទល់នឹង១និងឈ្នះក្រិក១ទល់នឹង០ក្នុងវគ្គជម្រុះអឺរ៉ូឆ្នាំ២០២៤កន្លងមកនេះថ្មីៗនេះដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top