កីឡា

Ten Hag ខឹងអ្នកកាសែតសួរថា ហេតុអ្វីមិនដាក់ឲ្យ Varane ចូលលេងយប់មិញ

AFP

បរាជ័យយប់មិញលើក្រុមភ្ញៀវ Man City ប៉ុន្តែនៅក្រោយប្រកួតកាន់ តែគួរឲ្យខកចិត្ត ចំពោះក្រុមអ្នកគាំទ្រ Man UTD នោះគឺលោកគ្រូបង្វឹក Erik Ten Hag បានបង្ហាញនូវការខឹងសម្បារមែនទែន ជាមួយនឹង ក្រុមកាសែត ដែលបានសាកសួរលោកថា ហេតុអ្វីបានជាលោក សម្រេច ជ្រើសយក Evan និង Maguire ជំនួសឲ្យកីឡាករខ្សែ ការពារឆ្នើមបារាំង Varane ទៅវិញ ។

កីឡាករខ្សែការពារ Evan មានវ័យ៣៥ឆ្នាំទៅហើយបានបង្ហាញ នូវទំរង់លេងដ៏លំបាក ក្នុងការរារាំងខ្សែប្រយុទ្ធកំពូល Erling Haaland ខណៈដែល Maguire ក៏ហាក់ដូចជាមិនអាចធ្វើអ្វីបានល្អប្រសើរ ជាងនេះឡើយ និងជាលទ្ធផល Man UTD បរាជ័យក្នុងទឹកដីខ្លួនឯង ដល់ទៅ៣ទល់នឹង០។

លោក Ten Hag បានឆ្លើយទៅនឹងសំណួរបែបនេះថា ៖ខ្ញុំបាននិយាយតាំង ពីពេលចាប់ផ្តើមមកហើយ តែអ្នកចង់ឲ្យខ្ញុំពន្យល់ម្តងទៀត ឬយ៉ាងណា? ពេលដែលអ្នកលេង ជាមួយនឹង Man City ខ្ញុំត្រូវការកីឡាករដែលអាចបិទ ឆ្វេងបានពីព្រោះថា Man City នឹងដាក់សំពាធខ្លាំង មកតំបន់នេះ។

លោកបន្តថា៖ ខ្ញុំជឿជាក់ថា Evan និង Maguire លេងបានល្អពេលចាប់ដៃគូគ្នា ហើយអ្នកចាំទី Onana ក៏ដូច្នេះសុទ្ធតែ អាចបង្ហាញ ទំរង់លេងល្អ ប៉ុន្តែភាគច្រើនពួកគេទទួលបាន សំពាធខ្លាំងពេកពីអ្នកគាំទ្រទៅវិញ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top