ព័ត៌មានអន្តរជាតិ

ការរញ្ជួយដីបន្តិចបន្តួច ក៏បង្កើនការព្រួយបារម្ភ ចំពោះការផ្ទុះភ្នំភ្លើងបន្ទាប់របស់អ៊ីស្លង់

រូបភាពពី៖​ HALLDOR KOLBEINS

អ៊ីស្លង់៖ យោងតាមការចេញផ្សាយពីគេហទំព័រ Sputnik បានប្រាប់ឲ្យដឹងថា ប្រទេសអ៊ីស្លង់ស្ថិតនៅលើកំពូលភ្នំកណ្តាលអាត្លង់ទិកត្រូវបានបំបែករវាងបន្ទះតេតូនិចចំនួន ២ ដែលធ្វើឲ្យវាក្លាយជាចំណុចក្តៅសម្រាប់សកម្មភាពរញ្ជួយដី និងភ្នំភ្លើង។

ការិយាល័យឧតុនិយមរបស់ប្រទេស (IMO) បានរាយការណ៍កាលពីថ្ងៃសុក្រថា ការរញ្ជួយដីបានកើតឡើងជាទូទៅក្នុងប្រទេសអ៊ីស្លង់ កាលពីពេលថ្មីៗនេះ ពួកគេមានសកម្មភាពច្រើនជាងធម្មតា។ យោងតាមការិយាល័យនេះថា ឧបទ្វីប Reykjanes របស់ប្រទេសកោះ Nordic ដែលមានទីតាំងនៅភាគនិរតី បាននឹងកំពុងជួបប្រទះនឹងការរញ្ជួយដីដ៏ខ្លាំងក្លាមួយក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះ ដោយមានយ៉ាងហោចណាស់ ៥៨០០ ត្រូវបានកត់ត្រាចាប់តាំងពីបានចាប់ផ្តើមដំបូងមកម្ល៉េះ។

លោក Matthew Roberts ប្រធានផ្នែកសេវាកម្ម និងស្រាវជ្រាវរបស់ IMO បាននិយាយថា ការរញ្ជួយដីទាំងនេះគឺជាសញ្ញាព្រមានមួយជាផ្នែកមួយនៃរឿងរ៉ាវរយៈពេលវែងដែលយើងដឹងថា យើងកំពុងឈានចូលដល់ដំណាក់កាលសាងសង់មួយទៅកាន់ការផ្ទុះភ្នំភ្លើងបន្ទាប់។

លោក Roberts ជឿថា ការរញ្ជួយដីបណ្តាលមកពីការប្រមូលផ្តុំដ៏យូរនៃ Magma ដែលកំពុងបង្កើតសម្ពាធ ហើយឥឡូវនេះកំពុងរសាត់ទៅផ្ទៃ។ លោកបន្ថែមថា ដើមកំណើតនៃការរញ្ជួយដីមានជម្រៅដល់ទៅ៥ គីឡូម៉ែត្រក្រោមផ្ទៃផែនដី។

ការិយាល័យបានរាយការណ៍ថា ការរញ្ជួយដីភាគច្រើនស្ថិតក្រោមកម្រិត២.០រ៉ិចទ័រ ប៉ុន្តែការរញ្ជួយដីថ្មីៗពីរទៀតត្រូវបានវាស់វែងលើសពី ៤.០ រ៉ិចទ័រ។ ការរញ្ជួយបានកត់ត្រាកាលពីថ្ងៃព្រហស្បតិ៍មានកម្រិត ៤.៥ រ៉ិចទ័រ នៅភាគខាងជើងនៃទីក្រុងនេសាទ Grindavík ដែលមានមនុស្សប្រហែល ២០០០នាក់រស់នៅ។

ឧបទ្វីប Reykjanes បានជួបប្រទះការផ្ទុះភ្នំភ្លើងរួចហើយនៅដើមឆ្នាំនេះ បន្ទាប់ពីសកម្មភាពរញ្ជួយដីដ៏ខ្លាំងមួយចំនួន ជាព្រឹត្តិការណ៍លើកទី ៣ ដែលបានកើតឡើងនៅតំបន់នេះចាប់តាំងពីឆ្នាំ ២០២១។លោក Roberts បានបន្តថា តាមទស្សនៈរបស់ខ្ញុំក្នុងនាមជាអ្នកវិទ្យាសាស្ត្រ និងអ្នកដែលតាមដានសកម្មភាពនេះយ៉ាងជិតស្និទ្ធ ខ្ញុំនឹងនិយាយថា ការផ្ទុះឡើងក្នុងរយៈពេល ១២ ខែបន្ទាប់ ៕ ដោយ៖លី ភីលីព

Most Popular

To Top