កីឡា

អារ៉ាប៊ីសាអ៊ូឌីត​ ​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ World Cup 2034

អារ៉ាប៊ីសាអ៊ូឌីត​ ​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កម្មវិធី​ប្រកួត​កីឡា​ FIFA World Cup 2034។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Aljazeera កាល​ពី​ម្សិលមិញ​នេះ​។

បើ​តាម​ប្រភព​ខាង​លើ​ អារ៉ាប៊ីសាអ៊ូឌីត​ច្បាស់​តែ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កម្មវិធី​នេះ​ហើយ​ ព្រោះ​តែ​ប្រទេស​ដែល​ដាក់​ការ​ប្រកួត​ប្រជែង​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កម្មវិធី​ខាង​លើ​នេះ​គឺ​មាន​តែ​ប្រទេស​នេះ​ប៉ុណ្ណោះ​។

អូស្ត្រាលី​ជា​ប្រទេស​ធ្លាប់​មាន​បំណង​រៀបចំ​ព្រឹត្តិការណ៍​ខាង​លើ​ បាន​ដក​ខ្លួន​វិញ​កាល​ពី​ម្សិលមិញ​ ដែល​ជា​ថ្ងៃ​ចុងក្រោយ​នៃ​ការ​ដាក់​ពាក្យ​ចូល​រួម​ប្រកួត​ប្រជែង​ធ្វើ​ជា​ម្ចាស់​ ដែល​ធ្វើ​ឲ្យ​ អារ៉ាប៊ីសាអ៊ូឌីត ជា​បេក្ខជន​តែ​មួយ​ដែល​បាន​ដាក់​ពាក្យ​។

គួរ​បញ្ជាក់​ផង​ដែរ​ អារ៉ាប៊ីសាអ៊ូឌីត​ធ្លាប់​បាន​ប្រកួត​ប្រជែង​ក្នុង​ការ​រៀបចំ​ World Cup ក្នុង​ប្រទេស​របស់​ខ្លួន​ជា​ច្រើន​លើក​ ហើយ​នេះ​ជា​លើក​ទី​១ ដែល​ប្រទេស​នេះ​អាច​នឹង​ទទួល​បាន​ជោគជ័យ​៕

Most Popular

To Top