Event

ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ទទួលបានវិញ្ញាបនបត្រ Great Place To Work® Certified™

ភ្នំពេញ ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៣ – ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ថ្ងៃនេះបានប្រកាសថា ក្រុមហ៊ុនហ៊ិននីគែនខេមបូឌា គឺជាក្រុមហ៊ុនដែលទទួលបានការទទួលស្គាល់ថាជាកន្លែងដែលល្អបំផុតសម្រាប់ធ្វើការ (Great Place To Work® Certified™)។ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា គឺជាក្រុមហ៊ុនដំបូងគេនៅក្នុងឧស្សាហកម្មផលិតស្រាបៀររបស់ព្រះរាជាណាចក្រដែលសម្រេចបាន នូវការទទួលស្គាល់ជាសកល។ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានដាក់បញ្ចូល នៅក្នុងបញ្ជី នៃក្រុមហ៊ុនដែលល្អបំផុតសម្រាប់ធ្វើការក្នុងចំណោមក្រុមហ៊ុនផលិតស្រាបៀរ និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ហ៊ិននីគែន នៅទូទាំងអាស៊ី។

Great Place To Work® គឺជាអាជ្ញាបណ្ណសាកលលើវប្បធម៌កន្លែងធ្វើការដែលនៅពីក្រោយចំណាត់ថ្នាក់កន្លែងធ្វើការល្អបំផុតដែលលេចធ្លោជាងគេរបស់ពិភពលោក។ វិញ្ញាបនប័ត្រនេះ ត្រូវបានផ្តល់ជូនដោយផ្អែកលើការវិភាគឯករាជ្យនៃមតិកែលម្អរបស់បុគ្គលិកដែលដំណើរការដោយការស្រាវជ្រាវជាច្រើនទសវត្សរ៍ដើម្បីវាយតម្លៃវិធីសាស្រ្តនៃការបង្កើតបទពិសោធន៍បុគ្គលិកឆ្នើម។

អ្នកស្រី តេង សុផាន់ណា  ប្រធានផ្នែកធនធានមនុស្ស នៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌាបានមានប្រសាសន៍ថា៖ «វិញ្ញាបនបត្រនេះ បានកើតឡើងក្នុងអំឡុងព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុនរបស់យើង គឺ ១៥០ ឆ្នាំរបស់ស្រាបៀរ Heineken® នៅទូទាំងពិភពលោក និងជិត ៣០ ឆ្នាំនៅក្នុងប្រទេសកម្ពុជា។ កេរដំណែលនេះ ត្រូវបានដកស្រង់យកមកយ៉ាងល្អបំផុតរឿងរាវ នៃភាពរីកចមម្រើនក្នុងការងាររបស់បុគ្គលិករបស់យើង។ ធនធានបុគ្គលិករបស់យើងជាច្រើន នៅក្នុងប្រទេសកម្ពុជាចាប់តាំងពីពេលនោះមកត្រូវបានទទួលបទពិសោធន៍ការងារ និងខ្លះបានចាកចេញក្រៅប្រទេសទៅធ្វើការនៅតាម ក្រុមហ៊ុនហ៊ិននីគែន ផ្សេងទៀតនៅទូទាំងពិភពលោក ស្របតាមការកំណត់របស់យើងក្នុងការវិនិយោគលើធនធានមនុស្សនៅក្នុងបណ្តាញក្រុមហ៊ុនជាសកល។ លើសពីកន្លែងធ្វើការដ៏ល្អ ការទទួលស្គាល់នេះបង្ហាញនូវការលះបង់ និងការប្តេជ្ញាចិត្តរយៈពេលវែងរបស់មិត្តរួមការងារយើងទាំងអស់ ក្នុងការបង្កើតក្រុមហ៊ុនដែលផ្តោតលើមនុស្សជាអាទិភាព និងគោលបំណងដែលមនុស្សគ្រប់គ្នាត្រូវបានផ្តល់សិទ្ធិអំណាច ក្នុងការបង្ហាញសក្តានុពលពេញលេញរបស់ពួកគេ។

អ្នកស្រីបានបន្តមានប្រសាសន៍ថា៖ «យុទ្ធសាស្ត្រអភិវឌ្ឍន៍បុគ្គលិករបស់យើង គឺសាមញ្ញ។ មនុស្សគឺជាបេះដូងនៃរបៀបដែលយើងធ្វើអាជីវកម្មដែលជា សុភាសិតសាមញ្ញមួយដែលមនុស្សជាច្រើនតែងតែនិយាយ។ អ្វីដែលធ្វើឱ្យក្រុមហ៊ុន ហ៊ិននីគែនខេបូឌា ពិសេសជាងគេនោះ គឺយើងមានគោលបំណងតែមួយដែលជំរុញឱ្យយើងធ្វើការងារនេះគឺ៖ យើងធ្វើអាជីវកម្មប្រកបដោយផលិតភាពសប្បាយរីករាយរួមគ្នាដ៏ពិតប្រាកដ ដើម្បីជំរុញពិភពលោកឱ្យក្លាយជាកន្លែងរស់នៅដ៏ល្អប្រសើរឡើង។ មុន​នឹង​យើង​អាច​ធ្វើ​បែប​នោះ​​ជាមួយ​អតិថិជន​ខាង​ក្រៅ និង​ដៃគូ​របស់​យើង ជាបឋមយើង​ត្រូវតែ​ស្វែងយល់​ជាមួយបុគ្គលិក​របស់​យើងជាមុនសិន»។

The Great Place To Work® Certification™ គូសបញ្ជាក់ភាពខ្លាំងរបស់ក្រុមហ៊ុនផលិតស្រាបៀរក្នុងការដាំដុះវប្បធម៌ ដែលផ្តល់អាទិភាពដល់ការជឿទុកចិត្ត ភាពសម្បូរបែប និងវឌ្ឍនភាព។ នេះត្រូវបានបង្ហាញនៅក្នុងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ប្រជាជនរបស់ខ្លួន ដែលគាំទ្រដល់យុទ្ធសាស្រ្តកំណើនប្រកបដោយតុល្យភាព EverGreen របស់ក្រុមហ៊ុនហ៊ិននីគែន និងការប្តេជ្ញាចិត្តលើយុទ្ធសាស្រ្ត «ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរឡើង» ៖ ចាប់ផ្តើមផ្តល់ការបណ្តុះបណ្តាលដល់អ្នកដឹកនាំចំនួន ១០០ នាក់ដែលរាប់បញ្ចូលអ្នកដឹកនាំអាជីវកម្មទាំងបច្ចុប្បន្ននិងអនាគត អភិវឌ្ឍសមត្ថភាពបុគ្គលិកទាំងអស់ឱ្យក្លាយជាទូតសុច្ឆន្ទៈនៃការប្រើប្រាស់ប្រកបដោយទំនួលខុសត្រូវ ធានាបាននូវលក្ខខណ្ឌការងារដោយយុត្តិធម៌ និងស្មើភាពសម្រាប់ទាំងអស់គ្នា។

ស្របគ្នានឹងវិញ្ញាបនប័ត្រនេះ យើងក៏ទទួលបាន ពានរង្វាន់ CSR Cross-Sectoral Awards របស់ EuroCham នាពេលថ្មីៗនេះ ក្រោមប្រធានបទសង្គមនិងសហគមន៍។ ពានរង្វាន់នេះ បានលើកតម្កើងចំពោះការចូលរួមចំណែករបស់ក្រុមហ៊ុនផលិតស្រាបៀរ ក្នុងដំណើរការខ្សែសង្វាក់ផលិតកម្មអង្ករក្នុងស្រុកប្រកបដោយនិរន្តរភាពជាងមុនដែលត្រូវបានផ្សារភ្ជាប់ទៅនឹងវិធីសាស្រ្តរួមរបស់ខ្លួនចំពោះប្រភពក្នុងស្រុក និងការសម្រេចបានអព្យាក្រិកាបូនក្នុងផលិតកម្មនៅឆ្នាំ ២០៣០ ព្រមទាំងឆ្លងកាត់ខ្សែសង្វាក់តម្លៃនៅឆ្នាំ ២០៤០ ។ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ជាក្រុមហ៊ុនស្រាបៀរដែលមានទស្សនៈវិស័យអាជីវកម្មយូរវែង «ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរឡើង» មានមហិច្ឆតាបង្កើនការរួមចំណែកអភិវឌ្ឍសង្គមជាតិជាវិជ្ជមានតាមរយៈសសរស្តម្ភសំខាន់ៗចំនួនបីគឺ និរន្តរភាពបរិស្ថាន និរន្តរភាពសង្គម និងការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ។

លោក Andy Hewson នាយកគ្រប់គ្រងនៃ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ «ខណៈពេលដែលផលប័ត្រស្រាបៀរពេញលេញរបស់យើងមានម៉ាកយីហោចំនួន ៥ នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ យើងនៅតែមានមោទនភាពក្នុងការដាក់ឈ្មោះ ហ៊ិននីគែន ជាអត្តសញ្ញាណរួមរបស់យើង។ ឈ្មោះនេះមាន​ន័យ​ថា ឈាម​ពណ៌​បៃតងរត់​តាម​បេះដូង​ពណ៌​បៃតង​របស់​យើង។ ពណ៌បៃតងដែលតំណាងឱ្យអាជីវកម្មឫសគល់គ្រួសាររបស់ ហ៊ិននីគែន ដែលមនុស្សនៅមុនគេជានិច្ច ហើយផលប៉ះពាល់ប្រកបដោយនិរន្តរភាពរយៈពេលវែង ដែលយើងសង្ឃឹមថានឹងមានការបង្កើតឡើង។ ពណ៌បៃតងដែលតំណាងឱ្យក្តីសង្ឃឹមក្នុងប្រពៃណីខ្មែរ។ បុគ្គលិករបស់យើងនឹងបន្តគាំទ្រយើង និងជាមូលដ្ឋានគ្រឹះសម្រាប់បន្តភាពជោគជ័យនៅថ្ងៃនេះ និងថ្ងៃស្អែក។ សូមអរគុណដល់ក្រុមការងារ ហ៊ិននីគែន ខេមបូឌា របស់ខ្ញុំសម្រាប់អ្វីៗគ្រប់យ៉ាងដែលអ្នកធ្វើដើម្បីជំរុញកន្លែងការងារល្អបំផុតសម្រាប់អ្នករាល់គ្នា»។

អំពី​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​ឈាន​មុខ​គេ​មួយ​នៅ​កម្ពុជា ដែល​​បង្កើត​ឡើង​​​ក្នុង​ឆ្នាំ​១៩៩៤។ ជំរុញ​ដោយគោល​បំណង​បង្កើត​ភាពសប្បាយ​រីក​រាយ​រួមគ្នា ក្រុមហ៊ុន​បង្កើត​បទ​ពិសោធ​​ដ៏​អស្ចារ្យ​សម្រាប់អ្នក​ពិសា និង​អតិថិជន ដែលត្រូវ​ការ​ស្រាបៀរម៉ាក​យីហោ​អន្តរជាតិ​គុណ​ភាព​​​​ខ្ពស់​​​ដូច​ជា​​ស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និង​ស្រាបៀរ Gold Crown។ ជា​មួយនឹងការ​គ្រប​ដណ្តប់​នៅ​ទូទាំង​​ប្រទេស និងដោយ​មាន​រោងចក្រ​បច្ចេក​វិទ្យា​ទំនើប​​ស្ថិត​នៅ​​រាជធានី​​ភ្នំពេញ ក្រុមហ៊ុន​​​មាន​បុគ្គលិក​ ៧០០​នាក់​ និង​ផ្ដល់​ការងារ​ដោយ​ប្រយោល​ជូន​ប្រជាជន​​កម្ពុជា​ចំនួន ១២០,០០០​​នាក់​នៅ​ទូទាំង​​ចង្វាក់​ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញា​ចំពោះ​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​របស់​​កម្ពុជា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មាន​បំណង «ធ្វើ​ឱ្យ​ប្រទេស​កម្ពុជាកាន់​តែ​ប្រសើរ» ជា​មួយ​នឹង​​ការ​ផ្តោត​លើ​បរិស្ថាន និរន្តរភាព​សង្គម និង​ការ​ពិសា​ដោយ​ការ​ទទួល​ខុសត្រូវ​ដែលស្ថិត​នៅលើ​មាគ៌ា​​ឆ្ពោះ​ទៅ​កាន់​ពិភពលោក​ដែលមាន​កាបូន​សូន្យ កាន់តែស្មើភាព និង​កាន់​តែ​មានសុខភាព​ល្អ។ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន HEINEKEN Company ដែលជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​លំដាប់​ថ្នាក់​ពិភពលោក៕

Most Popular

To Top