ក្លឹបយក្សអ៊ីតាលី Juventus បានបង្ហាញចំណាប់អារម្មណ៍ របស់ខ្លួនកាលពីពេលថ្មីៗនេះ ជាមួយនឹងកីឡាករខ្សែប្រយុទ្ធមិន សូវមានទំរង់លេងល្អ Jadon Sancho ហើយនឹងបើកការចរចានៅក្នុង ខែមករាខាងមុខនេះ។
យោងតាមការចេញផ្សាយរបស់ The Goal កីឡាករសញ្ជាតិអង់គ្លេសរូបនេះ ហាក់ដូចជាមិនមានបំណង ចង់រស់នៅទឹកដី Old Trafford ទៀតឡើយក្រោមការដឹកនាំ របស់លោក Erik Ten Hag និងទំនងជានឹងត្រូវសម្រេចចិត្ត ក្នុងពេលឆាប់ៗជាមិនខាន។
ទោះបីជាយ៉ាងណាក្តី Juventus នឹងសុំត្រឹមការចរចាក្នុងកុងត្រាខ្ចីជើង ឬមានន័យថាចែកមរំលែក ប្រាក់កម្រៃជាមួយនឹង Man UTD សិនប៉ុណ្ណោះមុននឹង ការសម្រេចចិត្តទិញ កីឡាកររូបនេះដាច់ នៅរដូវក្តៅឆ្នាំក្រោយ៕
ប្រែសម្រួល៖ស៊ុនលី