កីឡា

លោក Thomas Bach ប្រធាន IOC អំពាវនាវឲ្យសាមគ្គីភាព ក្នុងកីឡានៅវេទិកា IF

ប្រភព ៖ xinhua

GENEVA ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រឆៃណាឌៀលី បានប្រាប់ឲ្យដឹងថា ប្រធានគណៈកម្មាធិការអូឡាំពិក អន្តរជាតិ (IOC) លោក Thomas Bach បានសង្កត់ធ្ងន់ លើតម្រូវការសំខាន់ សម្រាប់ការរួបរួមនៅក្នុងពិភពកីឡា ចំពេលមានភាពតានតឹង ផ្នែកភូមិសាស្ត្រនយោបាយកើនឡើង ។

លោកបានថ្លែងសារនេះ ខណៈស្វាគមន៍អ្នកចូលរួមក្នុងវេទិកាសហព័ន្ធអន្តរជាតិ (IF) ឆ្នាំ ២០២៣ នៅទីក្រុង Lausanne ប្រទេសស្វីសកាលពីថ្ងៃចន្ទ។ ថ្លែងនៅសារមន្ទីអូឡាំពិក លោក Bach បានលើកឡើងពីសមត្ថភាពកីឡា ក្នុងការបង្រួបបង្រួមមនុស្ស ជាពិសេសក្នុងអំឡុងពេល នៃការបែងចែក ។
លោកបានសង្កត់ធ្ងន់ លើតម្រូវការដ៏សំខាន់ សម្រាប់សាមគ្គីភាពក្នុងការដោះស្រាយបញ្ហា ប្រឈមជាសកលដែលកំពុង ប្រឈមមុខនឹងពិភពកីឡា ។
ប្រធាន IOC បានបន្តថា ភាពតានតឹងភូមិសាស្ត្រនយោបាយបច្ចុប្បន្នគឺស្មុគស្មាញខ្លាំងណាស់។ នៅក្នុងពេលវេលាបែបនេះ អំណាចបង្រួបបង្រួម នៃកីឡា គឺមានសារសំខាន់ជាងពេលមុនៗ ដើម្បីក្លាយជាមហាអំណាច បង្រួបបង្រួមគ្នា វាជាការចាំបាច់ដែលយើងទាំងអស់ គ្នាឈរជាមួយគ្នា។ សព្វថ្ងៃនេះ មនុស្សរាប់លាននាក់ នៅជុំវិញពិភពលោកកំពុងចង់បានកម្លាំងបង្រួបបង្រួម ដែលនាំយើងទាំងអស់គ្នា ក្នុងពិភពប្រឈមមុខគ្នា របស់យើង ។
តួនាទីរបស់យើងគឺច្បាស់លាស់ ៖ រួបរួមគ្នា និងមិនធ្វើឲ្យមានការបែកបាក់កាន់តែស៊ីជម្រៅ ដូច្នេះហើយ យើងអនុវត្តការទទួលខុសត្រូវដ៏សំខាន់មួយ ដើម្បីឈររួមគ្នាដើម្បីថា មពលនៃកីឡា និងរស់នៅតាមបេសកកម្មរួម របស់យើងដើម្បីធ្វើឲ្យពិភពលោក ក្លាយជាកន្លែងកាន់តែប្រសើរតាមរយៈកីឡា។
បន្ទាប់មក លោក Bach បាននិយាយថា ការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ ខាងមុខនេះ អាចដើរតួជា “និមិត្តរូបនៃឯកភាព និងសន្តិភាព” មានសមត្ថភាព បង្រួបបង្រួមពិភពលោក ។ លោកបានកត់សម្គាល់ថា យើងទាំងអស់គ្នាចែករំលែកការ រំពឹងទុករបស់មនុស្សរាប់លាននាក់ នៅជុំវិញពិភពលោក ។

ប្រធាន IOC ក៏បានពិភាក្សាអំពីអនាគតដ៏ខ្លីខាងមុខ នៅក្នុងអាណាចក្រឌីជីថល ដែលការរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុង AI និង esports បង្ហាញទាំងឱកាស និងបញ្ហាប្រឈមសម្រាប់ចលនាអូឡាំពិក ។ លោកបានជូនដំណឹងដល់អ្នកចូលរួម អំពីបេសកកម្មរបស់គណៈកម្មការកីឡា IOC Esports ដែលទើបបង្កើតថ្មី ដឹកនាំដោយសមាជិក IOC និងជាប្រធានសហភាពជិះកង់អន្តរជាតិ (UCI) លោក David Lappartient ដើម្បីស្វែងយល់ពីការបង្កើត ព្រឹត្តិការណ៍កីឡាអូឡាំពិក ៕
ដោយ៖លី ភីលីព

Most Popular

To Top