The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបយក្សអេស្បាញ Real Madrid បានដាក់ផែនការថ្មីមួយក្នុងការបន្តកុងត្រាថ្មីជូនគ្រូបង្វឹកលោក Carlo Ancelotti ខណៈដែលបច្ចុប្បន្នវាមានសុពលភាពត្រឹមចុងរដូវកាលនេះប៉ុណ្ណោះ។
បុរសជនជាតិអ៊ីតាលីវ័យ៦៤ឆ្នាំរូបនេះបានចូលរួមជាមួយនឹង Real Madrid សាជាថ្មីកាលពីឆ្នាំ២០២១ប៉ុន្តែកុងត្រាបានឈានចូលមកដល់ទីបញ្ចប់់ប៉ុន្តែជឿជាក់ថាគាត់នឹងអាចទទួលបានកុងត្រាថ្មីដែលមានរយៈពេល២ឆ្នាំបន្ថែមទៀត។
គួរឲ្យដឹងដែរថាកន្លងមកគ្រូបង្វឹករូបនេះ ក៏តែងតែមានដំណឹងអំពីការសម្រេចចិត្ត ទៅចូលរួមក្នុងការដឹកនាំក្រុមជម្រើសជាតិប្រេស៊ីលផងដែរប៉ុន្តែលោកមិនដែលបានបង្ហាញបំណងនិងផែនការនៃការចាកចេញពី Real Madrid នៅឡើយនោះទេ៕ ប្រែសម្រួល៖ស៊ុនលី