ព័ត៌មានអន្តរជាតិ

សមាជិកសភា អាល្លឺម៉ង់ជឿជាក់ថា ឃ្លាំងអាវុធ របស់ប្រទេសប្រើ បានតែ២ថ្ងៃប៉ុណ្ណោះ

AFP

បរទេស ៖ កងកម្លាំងប្រដាប់ អាវុធអាល្លឺម៉ង់ ដែលនៅសេសសល់ ក្រោមការឧបត្ថម្ភថវិកា និងមិនមានបំពាក់បរិក្ខារទាំងយោធា និងគ្រាប់រំសេវ នឹងមានរយៈពេលពីរថ្ងៃប៉ុណ្ណោះប្រសិនបើមានព្រឹត្តិការណ៍ សង្រ្គាមកើតឡើង ។

យោងតាមការចេញផ្សាយរបស់ RT សមាជិកសភាម្នាក់ របស់ប្រទេសអាល្លឺម៉ង់លោក Dr. Johann Wadephul បានព្រមានដោយពន្យល់ថា អាវុធទាំងឡាយ គួរតែត្រូវបានផ្គត់ផ្គង់ ទៅឲ្យរដ្ឋាភិបាលអាល្លឺម៉ង់ ជំនួសអាវុធទៅឲ្យអ៊ុយក្រែនវិញ។

លោកWadephulបានអំពាវនាវឱ្យបង្កើនល្បឿន ដែលកងកម្លាំងប្រដាប់អាវុធ របស់ប្រទេសអាល្លឺម៉ង់ ត្រូវបានបំពាក់ឡើងវិញ ដោយកត់សម្គាល់ពី ការខ្វះខាតដ៏លំបាកដែលពួកគេកំពុងជួបប្រទះ ។

ការអត្ថាធិប្បាយរបស់លោក Wadephul បានកើតឡើងនៅពេលដែលរដ្ឋមន្ត្រី ការបរទេសរបស់ទីក្រុងប៊ែរឡាំង Annalena Baerbock បានសន្យាកាលពីដើមខែនេះថា មិនត្រឹមតែបន្តការបញ្ជូនជំនួយយោធាទៅ គៀវប៉ុណ្ណោះទេ ប៉ុន្តែវានឹងត្រូវពង្រីក និងបង្កើនចំនួនបន្ថែមទៀតផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top