ភ្នំពេញ៖ គណៈប្រតិភូ គ្រូបង្វឹក និងក្រុមកីឡាករ-កីឡាការិនីតេក្វាន់ដូ WT មានចំនួនជិត ១៧០ នាក់បានចូលរួមក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ ដូWT ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកាដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ នៅសាលហ្វឹកហាត់តេក្វាន់ដូប៊ូយ៉ុង-ខ្មែរ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ រៀបចំដោយខេមរសហព័ន្ធតេក្វាន់ដូក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភប្រចាំឆ្នាំ២០២៣របស់ក្រសួងអប់រំ យុវជន និងកីឡា ។
ក្រុមកីឡាករ-កីឡាការិនីតេក្វាន់ដូ WT គ្រូបង្វឹក និងគណៈប្រតិភូមានចំនួនជិត ១៦៥ នាក់ ក្រុមកីឡាករ-កីឡាការិនីតេក្វាន់ដូ WT ចំនួន ១២០នាក់ ក្នុងនោះកីឡាការិនី ៦៧ នាក់ មកពីចំនួន ២៤ ក្លិបមកពីចំនួន រាជាធានីខេត្ត និងបូកក្រសួងមហាផ្ទៃ ព្រមទំាងក្រសួងការពារជាតិនៅទូទាំងប្រទេសកម្ពុជារួមមានក្លិបតេក្វាន់ដូ WT ក្រសួងការពារជាតិ ក្លិបតេក្វាន់ដូ WT ក្រសួងមហាផ្ទៃ ក្លិបតេក្វាន់ដូ WT មិត្ត ភាព ក្លិបតេក្វាន់ដូ WT បក្សីដែក ក្លិបតេក្វាន់ដូ WT Brain Storm ក្លិបតេក្វាន់ដូ WT the Best ក្លិបតេក្វាន់ដូ WT Mahanaim ក្លិបតេក្វាន់ដូ WT អគ្គស្នងការ នបជ ក្លិបតេក្វាន់ដូ WT ខ្លា ស ក្លិបតេក្វាន់ដូ WT បូរី១០០ខ្នង ក្លិបតេក្វាន់ដូ WT វ៉ុនក្វាង និងក្លិបតេក្វាន់ដូ WT សុវណ្ណភូមិ ។
ក្លិបតេក្វាន់ដូ WT តេហូ ក្លិបតេក្វាន់ដូ WT ពោធិ៍សែនជ័យ ក្លិបតេក្វាន់ដូ WT ព្រះអាទិត្យ ក្លិបតេក្វាន់ដូ WT ហូសាណា ក្លិបតេក្វាន់ដូ WT វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា (NIPES) ក្លិបតេក្វាន់ដូ WT BT ក្លិបតេក្វាន់ដូ WT ឥន្ទ្រីខ្មៅ ក្លិបតេក្វាន់ដូ WT I-Cam ក្លិបតេក្វាន់ដូ WT ពិភពថ្មី ក្លិបតេក្វាន់ដូ WT ABC ប៉ោយប៉ែត ក្លិបតេក្វាន់ដូ WT ដូនពេញ និងក្លិបតេក្វាន់ដូ WT រតនគិរី ។
សម្រាប់ការប្រកួតជើងឯកឆ្នាំ២០២៣ ខេមរសហព័ន្ធតេក្វាន់ដូ បានដាក់វិញ្ញាសាប្រកួត សរុបមានចំនួន ១៧ វិញ្ញាសាក្នុងនោះមានវិញ្ញាសាប្រយុទ្ធសរុបមាន ១២ វិញ្ញាសា (១៧ឆ្នាំឡើង) និងវិញ្ញាសាមេគុនសរុបមាន ៥ វិញ្ញាសា (១៧ឆ្នាំឡើង)។ វិញ្ញាសាប្រយុទ្ធក៏បែងចែកចេញ ជាផ្នែក គឺបុរស និងនារី ចំណែកវិញ្ញាសាមេគុនក៏បែងចែកចេញជាផ្នែក គឺបុរស និងនារីដែរ។
រីឯវិញ្ញាសាប្រយុទ្ធមាន ១២ វិញ្ញាសា (១៧ឆ្នាំឡើង) គឺផ្នែកបុរសរួមមាន៖ប្រភេទទម្ងន់ក្រោម ៤៥ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៥១ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៥៩ គីឡូក្រាម និងមនុស្សពេញវ័យ ប្រភេទទម្ងន់ក្រោម ៥៨ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៦៨ គីឡូក្រាម និង ប្រភេទទម្ងន់ក្រោម ៨០ គីឡូក្រាមឡើង។
ផ្នែកនារីរួមមាន៖ប្រភេទទម្ងន់ក្រោម ៤៦ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៤៩ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៥៥ គីឡូក្រាម និងមនុស្សពេញវ័យប្រភេទទម្ងន់ក្រោម ៤៩ គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៥៧ គីឡូក្រាម និងប្រភេទទម្ងន់ក្រោម ៦៧ គីឡូក្រាម។ ដោយឡែកវិញ្ញាសាមេគុនសរុបមាន ៥ វិញ្ញាសាវិញឯកត្តជនបុរស ឯកត្តជននារី មេគុនជាគូ (បុរស-នារី) ឯកត្តជនបុរស Freestyle និងឯកត្តជននារី Freestyle ៕ ដោយ៖លី ភីលីព