កីឡា

សហព័ន្ធកីឡា វាយកូនបាល់កម្ពុជា ប្រកាសរៀបចំការ ប្រកួតកីឡាវាយកូនបាល់ ជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២៣របស់ខ្លួន

ភ្នំពេញ៖ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ប្រកាសរៀបចំការប្រកួតកីឡា វាយកូនបាល់ ជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែធ្នូឆ្នាំ២០២៣ នៅរាជធានីភ្នំពេញនាទីលានហ្វឹកហាត់ របស់សហព័ន្ធក្នុងពហុកីឡដ្ឋានជាតិ អូឡាំពិក រាជធានីភ្នំពេញ ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ។

លោក ជា ពៅ អគ្គលេខាធិការរង នៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានប្រាប់ឲ្យដឹងថា យោងតាម ផែនការប្រចាំឆ្នាំ២០២៣ របស់សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ។

សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា នឹងមានការរៀបចំការប្រកួតកីឡាវាយកូនបាល់ ជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២៣ ដែលមាន កីឡាករ-កីឡារិនីចូលរួម តាមរាជធានីខេត្ត ដែលជាសមាជិកសហព័ន្ធ ។

ការប្រកួតកីឡាវាយកូនបាល់ ជ្រើសរើសជើងឯកនេះមានសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ដាក់ ៤ វិញ្ញាសារួមមានវិញ្ញាសាវាយឯកត្តជនបុរស វិញ្ញាសាវាយឯកត្តជននារី វិញ្ញាសាវាយគូ និងវិញ្ញាសាវាយយុវជនក្រោមអាយុ១៨ ឆ្នាំ។

សមាគម-ក្លិបនីមួយៗអាចបញ្ចូនកីឡាករ -កីឡាកាវិនីរបស់ខ្លួនមកចូលរួមការប្រកួតនេះ កីឡាករចំនួន ៦ នាក់ កីឡាការិនី ២ នាក់ មន្រ្តី ២ នាក់ (គ្រូបង្វឹក ឬប្រធានក្រុម) និងមន្រ្តីបច្ចេកទេសមក្រិតជាតិ ឬអន្តរជាតិ ជាអ្នកចាត់ការទូទៅ ៕ ដោយ៖លី ភីលីព

Most Popular

To Top