កីឡា

Lukaku អាចនឹងវិលត្រឡប់ ទៅអង់គ្លេសវិញ

AFP

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបអង់គ្លេស Newcastle បានកំពុងធ្វើការពិចារណា ក្នុងការចរចាជាមួយនឹងកីឡាករ ខ្សែប្រយុទ្ធ Romelu Lukakuពីអ៊ីតាលី ។

កីឡាករខ្សែប្រយុទ្ធប៊ែលហ្ស៊ិក កំពុងស្ថិតនៅក្នុងបញ្ជីជួរមុខ ក្រោមការដឹកនាំរបស់គ្រូបង្វឹក លោក Jose Mourinho ជាមួយនឹងក្លឹប Roma ដោយអាចរកគ្រាប់បាល់៩ដងមក ហើយក្នុងការបង្ហាញខ្លួន១៥ដងក្នុងរដូវកាលនេះ ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តីក្លឹប Newcastle បានបង្ហាញចំណាប់អារម្មណ៍ខ្លាំង ចំពោះខ្សែប្រយុទ្ធរូបនេះហើយសង្ឃឹមថា នឹងអាចចរចាយក Lukaku មកចាប់ដៃគូជាមួយនឹងកីឡាករ Alexander Isak និង Callum Wilson ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top