កីឡា

ស្មោះត្រង់ណាស់! Cristiano Ronaldo ប្រាប់អាជ្ញាកណ្តាលមិនឱ្យផ្តល់បាល់ ប៉េណាល់ទី ដល់រូបគេ

Cristiano Ronaldo ត្រូវបានគេស្គាល់ថា ជាកីឡាករម្នាក់ ដែលតែងស៊ុតបញ្ចូលទី រកគ្រាប់បាល់បានជារឿយៗ ប៉ុន្តែកាលពីយប់ថ្ងៃច័ន្ទ កន្លងទៅថ្មីៗនេះ ខ្សែប្រយុទ្ធ Al-Nassr រូបនេះ បានបញ្ចុះបញ្ចូលអាជ្ញា កណ្តាលមិន ឱ្យផ្តល់បាល់ពិន័យ 11 ម៉ែត្រដល់រូបគេ ។

កីឡាករវ័យ 38 ឆ្នាំរូបនេះបានដួល នៅក្នុងប្រអប់គ្រោះថ្នាក់ ក្នុងនាទីទី 2 ក្នុងការប្រកួត AFC Champions League របស់ក្រុមខ្លួន ដែលបញ្ចប់ទៅក្នុងលទ្ធផល ស្មើ 0-0 ជាមួយក្រុមអ៊ីរ៉ង់ Persepolis ។ ប៉ុន្តែនៅពេលដែលអាជ្ញាកណ្តាល ជនជាតិចិនលោក Ma Ning បានផ្តល់បាល់ពិន័យ នោះ Ronaldo បានលើកហេតុផលថា ការសម្រេចចិត្តនេះមិនត្រឹមត្រូវទេ ហើយរូបគេបានប្រាប់អាជ្ញាកណ្តាល មិនឱ្យផ្តល់បាល់ប៉េណាល់ទី ដល់រូបគេ។

ដើម្បីបញ្ជាក់ ឱ្យកាន់តែច្បាស់ អាជ្ញាកណ្តាល បានពិនិត្យមើលម្តងទៀត តាម VAR ហើយការរួមបញ្ចូលគ្នា នៃវីដេអូជំនួយ ការអាជ្ញា កណ្តាលនិងភាពស្មោះត្រង់របស់ Ronaldo ការសម្រេចផ្តល់ បាល់ប៉េណាល់ទីនោះ ត្រូវរំសាយចោលវិញ។ គួរឱ្យដឹងថា Al-Nassr កំពុងឈរកំពូលតារាងពូល E ដោយមាន 13 ពិន្ទុបន្ទាប់ពីការប្រកួតចំនួន 5 និងនាំមុខក្រុម Persepolis ចំនួន 5 ពិន្ទុ ៕

Most Popular

To Top