អាមេរិក ៖ ក្រុមហ៊ុនបច្ចេកវិទ្យា យក្សអាមេរិក Apple ត្រូវបានគេរាយការណ៍ថា ក្រុមហ៊ុនកំពុង បញ្ចុះបញ្ចូល ប្រទេសឥណ្ឌាឲ្យពន្យារពេល ការអនុវត្តច្បាប់ តម្រូវឲ្យស្មាតហ្វូនទាំងអស់ ដែលលក់ក្នុងប្រទេសមានរន្ធសាក USB-C ខណៈ Apple បានចាប់ផ្តើមផ្លាស់ប្តូរឆ្ងាយ ពីច្រក Lightning ក្នុងត្រកូល iPhone ១៥ និងផលិតផលផ្សេងទៀត យោងតាមការចេញផ្សាយពីគេហទំព័រ Sputnik ។
បទប្បញ្ញត្តិនេះខុសពីច្បាប់ស្រដៀងគ្នា ដែលបានអនុម័តនៅសហភាពអឺរ៉ុប ដែលប្រទេសឥណ្ឌាអាចនឹងចុច Apple ឲ្យប្ដូរទៅរន្ធ USB-C នៅលើ iPhone ចាស់ៗ។ ក្រុមហ៊ុនផលិតផ្សេងទៀត រួមទាំង Samsung បានយល់ព្រម ចំពោះផែនការរបស់ប្រទេសឥណ្ឌា ឲ្យមានរន្ធសាក USB-C ជាសកលនៅលើស្មាតហ្វូន របស់ពួកគេនៅខែមិថុនា ឆ្នាំ ២០២៥ ដែលមានរយៈពេល ៦ ខែ បន្ទាប់ពីកាលបរិច្ឆេទកំណត់របស់ EU (OEMs បែបនេះបានប្រើប្រាស់រន្ធសាក USB-C ជាយូរមកហើយ) ។
ទោះជាយ៉ាងណាក៏ដោយ Apple ត្រូវបានគេនិយាយថា បានជំរុញប្រទេសឥណ្ឌា ឲ្យពន្យារពេលការអនុវត្តច្បាប់នេះ ឬយ៉ាងហោចណាស់ដើម្បីលើកលែង iPhone ចាស់ៗពីតម្រូវការ។ នាយកប្រតិបត្តិក្រុមហ៊ុន Apple បានប្រាប់មន្ត្រីឥណ្ឌា កាលពីចុងខែមុនថា ជាច្បាប់ត្រូវអនុវត្តចំពោះ iPhone ចាស់ៗ ក្រុមហ៊ុននឹងមិនអាចបំពេញតាមគោលដៅផលិតកម្មដូចដែលបានកំណត់ដោយកម្មវិធីលើកទឹកចិត្តទាក់ទង នឹងការផលិត (PLI) របស់ប្រទេសនោះទេ។
នៅក្រោមគម្រោង នេះ ប្រទេសឥណ្ឌា ផ្តល់ការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុដល់ក្រុមហ៊ុន ផលិតអេឡិចត្រូនិកដើម្បីធ្វើការវិនិយោគថ្មី និងបង្កើតការ លក់ទូរស័ព្ទ កើនឡើង ជារៀងរាល់ឆ្នាំ ។ នេះបើយោងតាមអ្នកវិភាគ Ming-Chi Kuo ថា ក្រុមហ៊ុនផ្គត់ផ្គង់របស់ Apple ដូចជា Foxconn ត្រូវបានគេនិយាយ ថា បានទាញយកអត្ថប្រយោជន៍ ពីកម្មវិធីដើម្បីបង្កើនផលិតកម្ម iPhone នៅក្នុងប្រទេសឥណ្ឌា។ ការប៉ាន់ប្រមាណបង្ហាញថា រវាង ១២ ទៅ ១៤ ភាគរយនៃទូរស័ព្ទ iPhone ដែលផលិតនៅឆ្នាំនេះ នឹងត្រូវបានផលិតនៅប្រទេសឥណ្ឌា ។ សមាមាត្រនោះអាចកើនឡើងដល់ ២៥ភាគរយនៅឆ្នាំក្រោយ ៕
ដោយ៖លី ភីលីព