ព័ត៌មានអន្តរជាតិ

រដ្ឋបាលលោក Biden ផ្តល់មូលនិធិ ១ លានដុល្លារ សម្រាប់ការស្រាវជ្រាវ ទិន្នន័យអាកាសធាតុអាកទិក

VOA News

អាមេរិក ៖ នាយកដ្ឋានពាណិជ្ជកម្មសហរដ្ឋអាមេរិក និងរដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិ (NOAA) បានប្រកាស កាលពីថ្ងៃសុក្រថា ការផ្តល់មូលនិធិជាទឹកប្រាក់ចំនួន ១ លានដុល្លារ ដើម្បីកែលម្អការប្រមូលទិន្នន័យ អាកាសធាតុនៅតំបន់អាក់ទិក យោងតាមការចេញផ្សាយពីគេហទំព័រ VOA ។

សេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្មអាមេរិក លោកស្រី Gina Raimondo បាននិយាយថា តំបន់អាក់ទិក របស់សហរដ្ឋអាមេរិក ដែលមានរដ្ឋអាឡាស្កា កំពុងឡើងកម្ដៅលឿន ជាងតំបន់ណាមួយនៅ សហរដ្ឋអាមេរិក ហើយទាមទារឲ្យមានសកម្មភាពជាបន្ទាន់ ។

លោកស្រីបានបន្តថា ការផ្តល់មូលនិធិថ្មី ជាផ្នែក នៃច្បាប់កាត់បន្ថយអតិផរណាឆ្នាំ ២០២២ រាប់បញ្ចូលទាំងប្រាក់សម្រាប់ការអភិវឌ្ឍន៍ថាមពលស្អាត នឹងផ្តល់ទិន្នន័យ និងឧបករណ៍អាចកសាងភាពធន់ នឹងអាកាសធាតុ និងពង្រឹងសេដ្ឋកិច្ច និងសន្តិសុខជាតិរបស់យើង ។

មូលនិធិចំនួន ១ លានដុល្លារ នឹងត្រូវបានប្រើ ដើម្បីស្នើសុំគំនិតផ្តល់ជំនួយពីស្ថាប័ន អប់រំឧត្តមសិក្សា អង្គការមិនរកប្រាក់ចំណេញ ឬអង្គការពាណិជ្ជកម្ម ផ្សេងទៀត ដើម្បីជួយកែលម្អអាកាសធាតុ និងការប្រមូលទិន្នន័យ ដោយផ្តោតលើសហគមន៍អាឡាស្កា ។

សេចក្តីថ្លែងការណ៍ ដដែលនេះ អ្នកគ្រប់គ្រង NOAA លោក Rick Spinrad បាននិយាយថា ការអំពាវនាវ សម្រាប់សំណើផ្តល់ជំនួយ ត្រូវបានរៀបចំឡើង ដើម្បីទាំងប្រមូលទិន្នន័យ និងជួយដល់សហគមន៍ជនបទ និងជនជាតិដើមភាគតិចអាឡាស្កា ។

លោកបានបន្តថា ការផ្តល់ព័ត៌មានបរិស្ថាន ដល់សហគមន៍ ដែលធ្វើឲ្យពួកគេធ្វើការសម្រេចចិត្ត ប្រកបដោយការយល់ដឹង នៅពេលប្រឈមមុខនឹង ការប្រែប្រួលអាកាសធាតុ គឺជាមូលដ្ឋានគ្រឹះនៃការបង្កើតប្រទេស ដែលធន់នឹងអាកាសធាតុ ។

ការវាយតម្លៃអាកាសធាតុជាតិ NOAA នាពេលថ្មីៗនេះ បង្ហាញថា អាឡាស្កាកំពុងឡើងកំដៅ ក្នុងអត្រាមួយដែលលឿន ជាងរដ្ឋចំនួន ៤៨ ដង ហើយអាកទិកទាំងមូលកំពុងឡើងកម្ដៅជិត ៤ ដងលឿនជាងមធ្យមភាគពិភពលោក ដែលនៅសល់ ៕
ដោយ៖លី ភីលីព

Most Popular

To Top