ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយាន ខេត្តព្រះសីហនុ កាលពីយប់ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣បានបញ្ជូនអូប័រល្បឿនលឿន របស់ក្រុមហ៊ុន GTVC ទៅទទួលយកព្រះសង្ឃមួយអង្គ ដែលបានជួបគ្រោះថ្នាក់ ធ្លាក់ពីលើផែ រ របួសធ្ងន់ធ្ងរ ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។
សូមរំលឹកថា អ្នកឧកញ៉ា ទៀ វិចិត្រ តែងតែបានចាត់ក្រុមការងារ ជួយយកជនរងគ្រោះ ត្រូវការសង្គ្រោះពីកោះរ៉ុងមកកាន់ខេត្តព្រះសីហនុ ដោយមិនប្រកាន់ជាតិសាសន៍ ពណ៌សម្បុលឡើយ៕