អ៊ីរ៉ង់ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VOA បានប្រាប់ឲ្យដឹងថា អ្នកគាំទ្របាល់ទាត់នារី នៅប្រទេសអ៊ីរ៉ង់ បានទាមទារជ័យជម្នះ តូចមួយកាលពីថ្ងៃព្រហស្បតិ៍ ក្នុងយុទ្ធនាការដ៏វែង របស់ពួកគេដោយ អនុញ្ញាតឲ្យចូលទស្សនាផ្ទាល់ នៃការប្រកួតកីឡាបាល់ទាត់បុរស បន្ទាប់ពីការដាក បម្រាមអស់រាប់ទសវត្សរ៍។
រូបថតមួយសន្លឹកត្រូវបានបង្ហោះ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយក្រុមយុទ្ធនាការ Open Stadiums នៃអ្នកគាំទ្រស្រី ៣ នាក់នៅខាងក្នុងកីឡដ្ឋាន Azadi នៅទីក្រុង Tehran សម្រាប់ការប្រកួតរវាងគូប្រជែង Persepolis និង Esteghlal ។ សំបុត្ររហូតដល់ ៣០០០ ត្រូវបានបង្កើតឡើងសម្រាប់ស្ត្រី។ ក្រុមសកម្មជននេះបានបង្ហោះថា ទិវាប្រវត្តិសាស្ត្រសម្រាប់ សកម្មជនសិទ្ធិស្ត្រី និងការប្រយុទ្ធដើម្បីសិទ្ធិចូលប្រើប្រាស់ទីសាធារណៈដោយស្មើភាពនឹងបន្ត ។
ប្រធាន FIFA លោក Gianni Infantino ក្រោយមកបានលើកឡើង ពីតួនាទីរបស់លោកក្នុងយុទ្ធនាការ និងកិច្ចប្រជុំរបស់លោក ជាមួយប្រធានរដ្ឋ Ebrahim Raisi កាលខែកញ្ញា ។ លោក Infantino បានសរសេរសារបង្ហោះនៅលើគណនី Instagram របស់លោកថា អរគុណចំពោះការសន្ទនាដែលកំពុងបន្តរវាង FIFA និងសហព័ន្ធកីឡាបាល់ទាត់សាធារណៈរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ។
មេដឹកនាំ FIFA បាននិយាយថា លោក និង Raisi បានពិភាក្សាគ្នា នៅទីក្រុងញូវយ៉កកាលពីបីខែមុន ការអភិវឌ្ឍន៍បាល់ទាត់ របស់ស្ត្រីក្នុងប្រទេស និងការរីកចម្រើនទាក់ទងនឹងវត្តមាន របស់ស្ត្រីនៅកីឡដ្ឋានបាល់ទាត់ ៕
ដោយ៖លី ភីលីព