ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា បន្ទាប់ពីការចរចាអស់រយៈពេល ជាច្រើនឆ្នាំជាមួយអាជ្ញាធរអាមេរិក វត្ថុបុរាណខ្មែរចំនួន ១៤រូប នឹងត្រូវប្រគល់ត្រឡប់មកកម្ពុជាវិញ ។
ក្នុងចំណោមវត្ថុបុរាណទាំង១៤រូប ដែលត្រូវបញ្ជូនមកកម្ពុជាវិញនេះ រួមមានស្នាដៃឯកមួយចំនួន ដូចជា រូបចម្លាក់ទេពស្រី (ព្រះនាងឧមា) ធ្វើពីថ្មភក់ ស.វទី១០ ដែលតាមភស្តុតាងពីសាក្សី ត្រូវបានលួចយកនៅឆ្នាំ១៩៩៧ ដោយប្រអប់ជើងជាប់ជាមួយជើងទម្របដិមានេះ បានរកឃើញតាមរយៈការធ្វើកំណាយនៅឆ្នាំ២០២១ នៅក្នុងរមណីយដ្ឋានអតីតរាជធានីកោះកេរ ព្រះកេសព្រះលោកេសូរ ធ្វើពីសំរឹទ្ធ ស.វទី១០ ដែលដងខ្លួនបដិមាស្ថិតនៅសារមន្ទីរជាតិភ្នំពេញ និងបដិមាព្រះលោកេសូរ ធ្វើពីសំលោហៈ ដែលសារមន្ទីរ MET បានទិញពីលោក ឌូគ្លាស ឡាដហ្វដ នៅឆ្នាំ១៩៩២ ៕