ព័ត៌មានអន្តរជាតិ

ទីក្រុងប៉េកាំង ៖ ប្រទេសរុស្ស៊ី ក្លាយជាប្រទេស បាននាំចូលដ៏ធំបំផុត សម្រាប់ក្រុមហ៊ុន រថយន្តរបស់ចិន

Sputnik

រុស្ស៊ី ៖ នេះបើយោងតាមឯកអគ្គរដ្ឋទូតចិនប្រចាំ នៅប្រទេសរុស្ស៊ី លោក Zhang Hanhui បានប្រាប់ RIA Novosti ឲ្យដឹងថា ប្រទេសរុស្ស៊ី បានក្លាយជាអ្នកនាំចូលរថយន្តចិន កំពូលចំពេលមាន កិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាងក្រុងម៉ូស្គូ និងប៉េកាំងកើនឡើង យ៉ាងរហ័សយោង តាមការចេញផ្សាយពីគេហទំព័រRT ។

ពាណិជ្ជកម្មរវាងប្រទេសទាំង២ បាននឹងកំពុងរីកចម្រើន ដោយសារតែទណ្ឌកម្ម របស់លោកខាងលិច បានដាក់លើក្រុងម៉ូស្គូ និងសង្គ្រាមពាណិជ្ជកម្ម ដែលកំពុងបន្តរវាងអាមេរិក និងចិន ។ លោក Zhang បានប្រាប់ RIA នៅមុនថ្ងៃនៃកិច្ចប្រជុំទៀងទាត់លើកទី ២៨ រវាងប្រមុខរដ្ឋាភិបាលរុស្ស៊ី និងចិនបានចាប់ផ្តើមនៅទីក្រុងប៉េកាំង ប្រទេសចិននៅថ្ងៃអង្គារ៏ថា បច្ចុប្បន្ន កិច្ចសហប្រតិបត្តិការក្នុង ឧស្សាហកម្មរថយន្តបានក្លាយ ជាធាតុផ្សំដ៏សំខាន់នៃពាណិជ្ជកម្មទ្វេភាគី ។

អ្នកការទូតបានចង្អុលបង្ហាញថា កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង ២ បាននឹងកំពុងអភិវឌ្ឍទាំងបរិមាណ និងគុណភាព ហើយកំពុងបង្ហាញពីភាព ជោគជ័យគួរឲ្យកត់សម្គាល់។បើយោងតាមលោក Zhang ថា ប៉េកាំងគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ទីក្រុងម៉ូស្គូក្នុងរយៈពេល ១៣ ឆ្នាំជាប់ៗគ្នា នេះ ។ វិសាលភាព នៃកិច្ចសហប្រតិបត្តិការទ្វេភាគី កំពុងពង្រីកឥតឈប់ឈរ ហើយផលប្រយោជន៍ របស់ក្រុមហ៊ុនចិន ក្នុងកិច្ចសហប្រតិបត្តិការ ជាមួយរុស្ស៊ីកំពុងកើនឡើង ។

ស្ថិតិបង្ហាញថា ម៉ាកយីហោរបស់ចិន មានចំនួនច្រើនជាង ៩០ ភាគរយនៃការនាំចូលរថយន្តរុស្ស៊ីទាំងអស់នៅឆ្នាំនេះ បន្ទាប់ពីការចាកចេញ របស់ក្រុមហ៊ុនផលិត រថយន្តអឺរ៉ុប អាមេរិក កូរ៉េខាងត្បូង និងជប៉ុន។ ជាផ្នែកមួយនៃការពង្រីកខ្លួនចូលទៅក្នុងទីផ្សាររុស្ស៊ី ក្រុមហ៊ុនផលិតរថយន្ត របស់ចិនថ្មីៗនេះបានចាប់ផ្តើមផលិតកម្មរថយន្តនៅរោងចក្រ Avtotor នៅតំបន់ Kaliningrad របស់រុស្ស៊ី ពីមុនបានដំឡើងរថយន្ត BMW របស់អាល្លឺម៉ង់ និងរថយន្ត Hyundai និង Kia របស់កូរ៉េខាងត្បូង ។

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ថ្មីៗនេះបានបង្ហើបថា រថយន្តរបស់ចិនកាន់តែមាន ប្រជាប្រិយភាពក្នុងប្រទេស ដោយកត់សម្គាល់ថា ពួកគេក៏កំពុងធ្វើសកម្មភាពយ៉ាង សកម្មផ្លាស់ប្តូរម៉ាកយីហោអឺរ៉ុប ពីទីផ្សារពិភពលោកផងដែរ ៕
ដោយ៖លី ភីលីព

Most Popular

To Top