កីឡា

បិទវគ្គបណ្តុះបណ្តាល គ្រូបទឹកកីឡាទូក ប្រពៃណីខ្នាតអន្តរជាតិ ទូកនាគថ្នាក់ជាតិ ខេត្តបាត់ដំបង

ខេត្តបាត់ដំបង ៖ លោកបណ្ឌិត មាស សារិន ទីប្រឹក្សាសម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង ជាអនុប្រធានអចិន្ត្រៃយ៍ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ុងកម្ពុជាបានអញ្ជើញ ចូលរួមពិធីបិទវគ្គបណ្តុះបណ្តាល គ្រូបទឹកកីឡាទូកប្រពៃណី ខ្នាតអន្តរជាតិ ទូកនាគថ្នាក់ជាតិ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង ។

លោក គង់ សុភាព អ្នកគ្រប់គ្រងបាននិយាយថា យោងតាមផែនការកសាងធនធានមនុស្ស ប្រកបដោយគុណផល និងប្រសិទ្ធភាពខ្ពស់ ក្រោមគម្រោងថវិកាគាំទ្រ របស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ពន្លឿនការអភិវឌ្ឍសហព័ន្ធកីឡាជាតិ សហព័ន្ធកីឡាកីឡាទូកកានូ និងរ៉ូអ៊ុងកម្ពុជា បានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ជាគោលការណ៍ពី សម្តេចក្រឡាហោម ស ខេង ប្រធានសហព័ន្ធ ឲ្យសហព័ន្ធកីឡាទូកកានូ និង រ៉ូអ៊ុងកម្ពុជា បានសហការជាមួយ មន្ទីរអប់រំយុវជន និងកីឡា ខេត្តបាត់ដំបង រៀបចំបើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹក កីឡាទូក ប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ថ្នាក់ជាតិ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣។

លោកបណ្ឌិត មាស សារិន បានមានប្រសាសន៍ថា នាមសម្តេចក្រឡាហោម ប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ុងកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវ ការកោតសរសើរជូន ចំពោះគណៈគ្រប់គ្រងវគ្គ ក្នុងការរៀបចំវគ្គបណ្តុះបណ្ដាលគ្រូបង្វឹកកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ថ្នាក់ជាតិ ឆ្នាំ២០២៣ ឲ្យដំណើការទៅដោយរលូន និងទទួលជោគជ័យ នាពេលនេះ។

លោកអនុប្រធានអចិន្ត្រៃយ៍បានបន្តថា ការរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡា ទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ថ្នាក់ជាតិ នេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ រហូតដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង ដោយត្រូវបានបញ្ចប់ទៅដោយរលូន ជាស្ថាពរនៅថ្ងៃនេះ។

ក្នុងនាមសម្តេចក្រឡាហោម ប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ុងកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវ ការកោតសរសើរជូន ចំពោះគណៈគ្រប់គ្រងវគ្គ ក្នុងការរៀបចំវគ្គបណ្តុះបណ្ដាលគ្រូបង្វឹកកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ថ្នាក់ជាតិ ឆ្នាំ២០២៣ ឲ្យដំណើការទៅដោយរលូន និងទទួលជោគជ័យ នាពេលនេះ។

ជាការពិតណាស់វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល ៦ថ្ងៃ ក៏ពិតមែនប៉ុន្តែបានធ្វើឲ្យសិក្ខាកាមទាំងអស់បាន យសដឹងអំពី បច្ចេកទេសថ្មីៗ ក្នុងការបណ្តុះបណ្តាល ដល់កីឡាករ កីឡាការិនី ក្នុងសមាគមរបស់ខ្លួន ដើម្បីត្រៀមលក្ខណៈ សម្បត្តិប្រកួតថ្នាក់ជាតិ និងអន្តរជាតិនានា ជាពិសេសសម្រាប់ត្រៀម ចូលរួមប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ដែលព្រះ រាជាណាចក្រកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ។

លោកបណ្ឌិត មាស សារិន បន្ថែមទៀតថា ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណជូនចំពោះ គ្រូឧទ្ទេសបានយកចិត្តទុកដាក់ខ្ពស់ក្នុងការបណ្តុះបណ្តាល ដល់គ្រូបង្វឹកតាមបណ្តាសមាគម និងសូមកោតសរសើរចំពោះ សិក្ខាកាមទាំងអស់ ដែលបានមកចូលរួមរៀនវគ្គបណ្តុះ បណ្តាលនេះប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ និងស្មារតី មិត្តភាព សាមគ្គីភាព ការយោគយល់គ្នា ធ្វើឲ្យកម្មវិធីនេះ ប្រព្រឹត្តទៅចប់ដោយរលូន និងជោគជ័យ ៕
ដោយ៖លី ភីលីព

Most Popular

To Top